គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​​បុណ្យ​​ភ្ជុំបិណ្ឌ ​ស្លាប់​​យ៉ាង​តិច​​២៣ ​នាក់​​និង ​របួស​​១០៨ នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ(២៥ កញ្ញា ២០១៤) ​៖ យោងតាម​របាយការណ៍​បណ្តោះអាសន្ន​បាន​ឲ្យ​ដឹងថា​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​គ្រោះថ្នាក់​ច​រារ​ច​ណ៍ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាង​២០​នាក់​បាត់​បង់ជីវិត​និង​ជាង​១០០​នាក់ ផ្សេងទៀត​របួសធ្ងន់​និង​ស្រាល​។​ ​ប្រភព​ប៉ូលិស​បាន​បញ្ជាក់ថា ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២៣ នាក់ និង​របួស​ស្រា​និង​ធ្ងន់​ចំនួន​១០៨​នាក់​។​

ដោយឡែក​គ្រាន់តែ​ខេត្តកណ្តាល នៅក្នុង​ឱកាស​បុណ្យ កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​១៩​ករណី បណ្តាល​ឲ្យ​មុន​ស្ស​ចំនួន​១៥​នាក់​ស្លាប់ និ​របួសស្រាល ធ្ងន់ ចំនួន​៣៣​នាក់​និង​ខូចខាត​រថយន្ត​ចំនួន​៩​គ្រឿង​និង​ម៉ូតូ​ចំនួន​២៣​គ្រឿង ៕ 

000

 

 

Related Articles

Back to top button
Close
Close