កម្មការិនីនៅ​រោងចក្រ GARBOTEX ​ជាង ៤០ នាក់ ​ដួលសន្លប់ម្តងទៀត

សារព័ត៌មាន​ Cambodia News/
តាកែវ (២២ កក្កដា ២០១៦) ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា នេះ​ ​កម្មការិនី​ជាង ៤០ នាក់​ទៀត បាន​ដួលសន្លប់ ជា​បន្តបន្ទាប់ នៅក្នុង​រោងចក្រ GARBOTEX TRADING COMPANY LIMITED ដែល​ស្ថិតនៅ​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។
​ កម្មការិនី ដែល​ដួលសន្លប់​ទាំងនោះ ត្រូវបាន​រថយន្ត​សង្គ្រោះ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​សង្គ្រោះ​របស់ មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ដឹក​យកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ ហើយ ឥឡូវ ក្រុមគ្រូពេទ្យ កំពុង​ដុតដៃដុតជើង ដើម្បី​ធ្វើការ​សង្គ្រោះ​ដល់​ពួកគាត់ ។

គួរបញ្ជាក់ ​ផងដែរ​ថា កាលពី​សៀ​ល ថ្ងៃ​ម្សិលមិញ នៅក្នុង​រោងចក្រ GARBOTEX TRADING COMPANY LIMITED មានកម្ម​ការិនី​ជាង ៤០​នាក់​ដែរ ដែល​បាន​ដួលសន្លប់ ម្តង​រួចមកហើយ លុះ​ព្រឹក​ឡើង ខាង​រោងចក្រ ក៏​បានអោយ​កម្មករ និង​កម្មការិនី​ទាំងនោះ ចូលធ្វើការ​ទៀត ដោយ​មិនទាន់បាន​ពិនិត្យ រក​នូវ​មូល​ហេតុអ្វី ដែល​បណ្តាលអោយមាន កម្មករ​ដួលសន្លប់​ផង ៕
1 3

Related Articles

Back to top button
Close
Close