សំបូ​លីដា ជួប​គ្រោះថ្នាក់​បាក់ជើង ខណៈ​ពេល​កំពុង​​ជួប​​​បញ្ហា​ជីវ​ភាព​​ខ្លាំង​​​​

សារព័ត៌មាន​ Cambodia News/
ភ្នំ​ពេញ (១២ សីហា ២០១៦) ៖ តាម​ការ​ផ្សាយ​របស់​ក្រុម​អ្នកសិល្ប​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា តារា​ចំរៀង​ ​និង​កំប្លែង អ្នកនាង សំបូ​លីដា គ្រោះថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​បាក់ជើង​ខាងស្តាំ និង​របួស​ច្រើន​កន្លែង​ទៀត​ដោយសារ ​ដួល​ម៉ូតូ​ក្នុងពេល​ជួប​បញ្ហា​ជីវភាព​ខ្លាំង ។ ​​

ខណៈពេល​ ដែល​អ្នក​នាង​ខាត់ សុ​ឃីម បាន​ទៅសួរសុខទុក្ខ​ ក៏​បាន​បង្ហោះ​រូប​និង​វីដេអូ​ជាមួយ​នឹង​សារ​ថា​៖​ម្សិលមិញ​ខ្ញុំ​បាន​បង្ហោះ​ វីដេអូ​មួយ​ដើម្បី​ស្វែងរក​ជំនួយ​សម្រាប់​បងស្រី ‪​សំ​ប៉ូ​លីដា​‬ ដោយ​មិនទាន់បាន​រូបភាព​រប​ស់បង​ស្រី​យកមក​​បង្ហាញ …​ឥឡូវ​បាន​រូបភាព​ហើយ គាត់​កំពុង​ផ្ញើ​ជីវិត​នៅក្នុង​ភោជនីយដ្ឋាន​មួយ ដែល​ប្តី​ជា​សន្តិសុខ​របស់គាត់​ធ្វើការ​នៅ​ទីនោះ ។​
​អ្នក​នាង​ ខាត់​ ​សុ​ឃីម​  ​បាន​បញ្ជាក់ថា​កន្លែង​ដែល​គាត់​កំពុង​សម្រាក់​រាល់ថ្ងៃ​គឺ​នៅ​ខាងក្រោយ​តុ គិតលុយ​…​តារា​ស្រី​ម្នាក់​ដែល​ធ្លាប់តែ​បង្ហាញខ្លួន​គ្រប់​កម្មវិធី​ របស់​អ្នកសិល្បៈ​មិន​ថា​តូច​ឬ​ធំ តាំ​ពី​ខ្លួន​ល្បី​រហូតមក​…​ដោយ​មិន​ធ្លាប់​ប្រកាន់​ឬ​ក​ចំកោងខ្លួន​…​ សព្វថ្ងៃ​កំពុង​ជួបប្រទះ​បញ្ហា​ហិរញ្ញ​វត្ថុ​ធ្ងន់ធ្ងរ​គ្មាន​លទ្ធភាព​​ ចិញ្ចឹម​កូន​ដល់​ទៅ​៤​នាក់​ខណៈ​បងស្រី​កំពុង​ធ្លាក់ខ្លួន​មាន​ជំងឺ​ពុំមាន​ លទ្ធភាព​ព្យាបាល បាក់ជើង គ្មាន​ផ្ទះសំបែង កំពុង​រសាត់​តាម​កម្ម​ម្នាក់នេះ​កំពុង​​ត្រូវការ​ជំនួយ​យ៉ាងខ្លាំង​…​តើ​ សប្បុរស​ដាច់ចិត្ត​អោបដៃ​មើល​ភាពលំបាក​របស់​បងស្រី​ឬ​យ៉ាងណា​?…
សប្បុរសជន ​ដែលមាន​បំណង​ឧបត្ថម​ដល់​បងស្រី សូមមេត្តា​ទំនាក់ទំនង​មក​លេខ 093822262 ខ្ញុំបាទ​ផ្ទាល់ សាស្ត្រា​096 500 3456 ​បងប្រុស សាន​ផាន​និ​ត តារាចម្រៀង​។​សូម​អរគុណ​!៕ ​
1 2 3

Related Articles

Back to top button
Close
Close