រញ្ជួយ​​ដី​​​នៅ​​មី​យ៉ាន់​ម៉ា​ស្លាប់ ​៤​នាក់ ​​និងវ​ត្ត​ជាង​ ១​៨០​ខូចខា​ត​

សារព័ត៌មាន​ Cambodia News/
​​មី​យ៉ាន់​ម៉ា​ (២៥ សីហា ២០១៦) ៖ ក្រុមមន្ត្រី​បាន​និយាយថា រញ្ជួយ​ដី​ដ៏​ខ្លាំង​កម្លាំង​៦,៨​រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​ប្រទេស​មី​ យ៉ាន់​ម៉ា​ភាគ​កណ្តាល កាលពី​ថ្ងៃ​ពុធ ទី​២៤ សីហា ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៤នាក់​និង​បណ្តាលឱ្យ​ខូចខាត​វត្ត​ ព្រះពុទ្ធ​យ៉ាងតិចណាស់​ចំនួន​១៨០នៅ​ទីក្រុង បា​ហ្គា​ន (Bagan) ដែលជា​ទីក្រុង​បុរាណ​ដ៏​ល្បីល្បាញ​នេះ​។

ក្រុម​អ្នក​ភូគព្ភសាស្ត្រ​អាមេរិក​បាន​និយាយថា រ​ញ្ជូ​យ​ដី​នេះ​ក៏បាន​បង្ក​ការរញ្ជួយ​នៅ​ទូទាំងប្រទេស​ជិតខាងរ​ប​ស់មី​ យ៉ាន់​ម៉ា​ដែរ​​គឺ​ប្រទេស​ថៃ ឥណ្ឌា និង បង់​ក្លា​ដែ​ស ដោយ​បណ្តាលឱ្យ​ពួក​អ្នកស្រុក​ភ័យ​ហើយ​រត់​ចេញពី​លំនៅដ្ឋាន​ទៅកាន់​ផ្លូវ​។
ក្មេងស្រី ​២​នាក់ បាន​ស្លាប់​នៅ​តំបន់ Magway ជាទី​ដែល​រញ្ជួយ​ដី​នេះ​បានកើត​ឡើង​។ អគារ​មួយ​ដែល​បាន​ដួលរលំ​​នៅ​ទីប្រជុំជន​ជិត​តំបន់​នេះ​បានសម្លាប់​បុរស​ ម្នាក់ និង​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​៕
Capture

Related Articles

Back to top button
Close
Close