បុរស​ម្នាក់​ស្រ​វឹង​ស្រា​បើក​រថ​យន្ត​ទៅ​បុក​រថ​យន្ត​ និង​ម៉ូតូ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃទី​៦ ខែ​កុម្ភៈបុរស​ម្នាក់បើក​​រថយន្ត​​ទៅ​បុក​រថយន្ត​មួយ​គ្រឿង ហើយ​ជ្រុល​ទៅ​បុក​រៈ​ម៉ូតូ​​មួយ​គ្រឿង​ទៀត នៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ។

មុន​ពេល​កើតហេតុ​រថយន្ត​បង្កហេតុ​ម៉ាក​ម៉ែ​ក​សឺ​ដេ​ស ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ សុធារស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី ស៊េរី ១៩៩៤ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-3776 ដែល​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ ចត​ស្ងៀម​មួយទៀត​ម៉ាក សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BC- 1625 បណ្ដាល​ឲ្យ​ខ្ទាត​ហើយ​រថយន្ត​បង្ក​បើក​រត់​គេច​ខ្លួន​បាត់ រហូតដល់​មុខ​វត្ត​ស្វាយ​ពពែ អ្នក​បើក​បរ​បាន​ឈប់​រថយន្ត​ហើយ​ដោះ​ស្លាក​លេខ​ចេញ បន្ទាប់មក​រត់​គេចខ្លួន​បាត់ស្រមោល​តែម្តង​។ ចំណែក​រថយន្ត​និង​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត រួម​ទាំង​រថយន្ត​បង្កហេតុ បាន​រង​ការខូចខាត​យ៉ាង​ដំណំ តែ​ទោះជា​យ៉ាងណា​ក៏​ពុំ​មាន​នរណា​ម្នាក់​រង​បួស​ឡើយ​។

​ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​ឲ្យ​អង្គរក្ស​ចេញមុខ​មក​ដោះស្រាយ ដោយ​សង​ទៅ​ភាគី​រថយន្ត​ចំនួន​៩០០​ដុល្លារ ដើម្បី​បញ្ចប់​រឿង ចំណែក​ម៉ូតូ​រង​ការខូចខាត​គឺជា​ម៉ូតូ​របស់​អង្គរក្ស​ម្ចាស់​រថយន្ត​បង្កហេតុ ​៕

ដោយ៖ ហេង នាង​

art4.1art4.4art4.3

Related Articles

Back to top button
Close
Close