ចោរ​លួចយន្តហោះ ម្នាក់​ស្លាប់​ខណៈ​ពេល​ព្យាយាម​ចុះច​ត​លើ​ដង​ផ្លូវ​សាធារណៈ​

សារព័ត៌មាន​​ Cambodia news/

កាណាដា (២៦ សីហា ២០១៦) ៖ ប៉ូលីសបានចាប់ផ្តើមបើកការស៊ើបអង្កេត ក្រោយ​បុរស​ម្នាក់​បាន​ស្លាប់ ខណៈ​ព្យាយាម​ចុះ​ចត​យន្ត​ហោះដែលបានលួច នៅ​លើ​ដង​ផ្លូវ​សាធារណៈ​មួយកន្លែង ក្នុងប្រទេសកាណាដា ។

ប៉ូលីស Peterborough និយាយថា យន្តហោះជួបគ្រោះថ្នាក់នៅវេលាម៉ោងប្រហែល ១ និង ២០ ព្រឹកថ្ងៃសុក្រ កន្លងទៅនេះ ស្ថិតនៅផ្លូវ Lansdowne ។

ប៉ូលីសជឿថា អ្នកបើកបរយន្តហោះនោះ គឺជាបុរសដែលមានអាយុ ២១ ឆ្នាំ ដែល​ត្រូវ​បាន​អះ​អាង​ថាបានស្លាប់នៅកន្លែងកើតហេតុ បានលួចយន្តហោះប្រភេទ Piper PA-38-112 Tomahawk មកពីបុរសឈ្មោះ Donald Peck រស់នៅ Newmarket ៕

1

 

 

Related Articles

Back to top button
Close
Close