ប៊ី រី​យ៉ា បង្ហាញ​រូបថត​កូនស្រី​ដ៏​ស្រស់ស្អាត

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (២៩ សីហា ២០១៦) ​៖ បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួចមក អ្នកនាង ប៊ី រី​យា ទទួលបាន​ចំណងដៃ​កូនស្រី​មួយ​ រហូតមកដល់​ពេលនេះ កូនស្រី​របស់​នាង​មាន​ឈ្មោះថា ឡា​ប៊ី​ណា​(Labina) ​អាយុ​ជាង​៤​ឆ្នាំ និង​មាន​រូបរាង​ស្រស់ស្អាត​មិន​ចាញ់​នាង​ឡើយ​។

តារា​សម្តែង​កូនកាត់​បី​សាសន៍ អ្នកនាង ប៊ី រី​យ៉ា ក្រោយ​រៀបការ​មាន​ស្វាមី​រួចមក នាង​ក៏បាន​ផ្អាក​ពី​សិល្បៈ​អស់​មួយរយៈ តែ​ក្រោយមក​នាង ក៏​ត្រឡប់មក​ចូលប្រឡូក​សិល្បៈ​វិញ ដើម្បី​បន្ត​អាជីព​សម្តែង​ជូន​បងប្អូន​ទស្សនិកជន​ដែល​គាំទ្រ​រូបនាង​កន្លងមក ​។​

ទស្សនិកជន​សរសើ​មិន​ដាច់​ពី​មាត់​ថា កូនស្រី​របស់​នាង​កាន់តែ​ធំ​កាន់តែ​ស្រស់ស្អាត​។ មិន​ត្រឹមតែ​ទស្សនិកជន​នោះទេ​ដែល​សរសើរ​កូនស្រី​របស់​នាង សូម្បីតែ​អ្នកសិល្បៈ​ដូចគ្នា​ក៏​លើកឡើង​បែបនេះ​ដែរ​៕

Capture12

 

Related Articles

Back to top button
Close
Close