គ្រោះថ្នាក់ចរាចរណ៍ថ្ងៃ​ទី​២៨ សីហា ស្លាប់ ២នាក់ រងរបួសធ្ងន់ ៧នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ( ២៩ សីហា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក ( យប់ ៣លើក ) បណ្ដាលអោយមនុស្សស្លាប់ ២នាក់ ( ប្រុស ) និងរងរបួសធ្ងន់ ៧នាក់ ( ប្រុស ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១០គ្រឿង រួមមាន ម៉ូតូ ចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន ១គ្រឿង និងរថយន្តធុនធំ ចំនួន ២គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក , បត់គ្រោះថ្នាក់ ១លើក ( ស្លាប់ ១នាក់ ) , ប្រជែងគ្រោះថ្នាក់ ១លើក ,និងមិនប្រកាន់ស្ដាំ ១លើក ( ស្លាប់ ១នាក់ ) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៩នាក់ ( យប់ ៦នាក់ ) ៕

1

 

Related Articles

Back to top button
Close
Close