ជន​បរ​ទេស​ស្រ​វឹង​បើក​រថយន្ត​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់​ ៧​ផ្ទាំង​

ភ្នំពេញ ៖ កាលពីម៉ោង៣ និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែធ្នូ ជនបរទេសម្នាក់ បានបើករថយន្ត យ៉ាងលឿង ទាំងស្រវឹងទៅបុក រនាំងដែក ចែកទ្រូងផ្លូវ បាក់អស់៧ផ្ទាំង តាមមហាវិថី សហព័ន្ធ រុស្ស៊ី ខាងមុខ ក្រសួង ការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនបរទេសមិនស្គាល់ អត្តសញ្ញាណ បានបើក រថយន្តម៉ាក VOL VO  ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2S-5188 បើកបរយ៉ាងលឿន តាម មហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ទៅបុករនាំងដែកពុះចែកផ្លូវ ខូចខាតអស់៧ផ្ទាំង ។ ចំណែករថយន្ត ត្រូវបានដាច់កង់មុខខាងឆ្វេង ខ្ទាតចេញពីបាត់ ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្រោយពេលកើតហេតុ អ្នកបើកបរ ដែលជាជនបរទេសនោះ បានគេចខ្លួនបាត់។ មួយសន្ទុះក្រោយមក ទើបឃើញ តំណាងម្នាក់ ចេញមុខមកដោះស្រាយ បន្ទាប់មករថយន្តត្រូវបានសម្ថកិច្ចស្ទួចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញរងចាំការ ដោះស្រាយបន្តទៀត៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close