ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

វ៉ាន់ នីឡា ​បង្ហោះ​វីដេអូ​ថ្មី ​ក្រោ​យ​ពី​អតីត​សង្សារ​ ត្រូវ​បាន​ចោទ​ប្រកាន់ ​ពី​របទ​ល្មើស ​ (មានវីដេអូ)​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៥ កញ្ញា ២០១៦) ៖ ក្រោយពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារា​ចម្រៀង​ប្រចាំ​ផលិ​ត​កម្ម​ Pleng Record ចំនួនពីរបទល្មើស ដូចជា បង្ហោះរូបភាពអាសអាភាស និងអំពើហិង្សាដោយចេតនា រួចមក កញ្ញា វ៉ាន់ នីឡា ក៏ហាក់ដូចជា ធូ​រ​ស្រាល​ក្នុង​ចិត្ដ​បន្ដិច​ផង​ដែរ។

​នេះបើតាមសារ និងវីដេអូដែលកញ្ញាទើបតែបង្ហោះឡើងមុននេះបន្ដិចពី បណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ផ្ទាល់បានឲ្យដឹងថា << ឥលូវ​នេះ​តុលា​ការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់ទៅលើអតីតមិត្តប្រុសរបស់នាងខ្ញំុគឺលោក គុយសទ្ធិសក្តិ ពីរករណី ដែលករណីទីមួយ គឺការបង្ហោះរូបអាក្រាត នឹងការប្រើហិង្សារដោយចេតនា .

យ៉ាងណាមិញយើងទាំងអស់គ្នា និងរងចាំមើលនៅចំណាត់ការបន្ទាប់របស់តុលាការ .

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញំុសូមអគុណយ៉ាងជ្រាលជ្រៅ ចំពោះការអាណិតស្រលាញ់លើកទឹកចិត្តចំពោះបងប្អូន ពុក ម៉ែ អ៊ំុ ពូ មីង និង fan ទាំងអស់គ្នា មកលើរូបនាងខ្ញំុ ដែលក្នុងនោះផងដែរគឺមានការជួយជ្រោមជ្រែង ពី

-សមាគមមិត្តសិល្បះស្មគ្រ័ចិត្តជួយសង្គម បានផ្តល់ជូន មេធាវី ចំនួនពីររូបជូននាងខ្ញំុ

– សមាគមមិត្តសិល្បះករ នឹងគ្រួសារតារាកម្ពុជា បានរួបរួមគ្នាជាកំលាំងចលករ ដឹកនាំបងបងសិល្បះករ ចំនួន ជាងពីរយនាក់ដើម្បីធ្វើញត្តិជូនទៅដល់លោកជំទាវរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ !

ការអាណិតស្រលាញ់ទាំងអស់ហើយ នេះបានជម្រុញទឹកចិត្តនាងខ្ញំុអោយមានស្នាមញញឹម នឹងមានភាពរឹងមាំតតាំងជំនះនៅបញ្ហា 

ខ្ញំុស្រលាញ់អ្នកទាំងអស់គ្នា !>> ៕

2 4 5

 

Comments are closed.