សុខ ពិសី នៅ​តែ​​លេច​ធ្លោ​​ជា​មួយ​​ការ​គាំទ្រ​​របស់​​យុវវ័យ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៤ កញ្ញា ២០១៦) ​៖ តារាចម្រៀង​ស្រី​ស្រស់ ស្អាត​សោភា កញ្ញា សុខ ពិសី កាន់តែ​មានឈ្មោះ​បោះ​សម្លេង​ល្បីល្បាញ​នៅក្នុង​វិថី​សិល្បៈ ដែល​ទទួលបាន​ការគាំទ្រ និង​ប្រជាប្រិយភាព​កាន់តែខ្លាំង ហើយ​ជា​កម្លាំងចិត្ត​មួយ​ជំរុញ​អោយ​កញ្ញា កាន់​តែមាន​កម្លាំងចិត្ត​ទៅមុខ​នៅលើ​វិស័យ​សិល្បៈ​មួយ​នេះ​ជា​បន្តទៀត​។​

​ជាមួយគ្នានេះដែរ នៅក្នុង​ឱកាស​កម្មវិធី​ស​ន្និ​សិទ្ធ​សារព័ត៌មាន ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន វត្តមាន​របស់ កញ្ញា សុខ ពិសី បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​គួរ​ឲ្យ​កត់សម្គាល់​ពី​សំណាក់​ទស្សនិកជន និង​អ្នកគាំទ្រ​យុវវ័យ ដែល​ទៅ​ចួ​ល​រួម​ក្នុង​កម្មវិធី​នោះ​។

នៅក្នុង​កម្មវិធី​នោះ​ផងដែរ កញ្ញា សុខ ពិសី មិន​ខុសពី​សិល្បករ សិល្បការិនី ជាច្រើន​ដួង​ទៀត ដែល​ស្ម​គ្រ័​ចិត្ត​ច្រៀង​រាំ មិន​គិត​កំរៃ ដើម្បី​យក​ថវិកា ទៅ​ជួយ​ដល់​មន្ទីរ​ពេ​ទ្រ​គន្ធបុប្ផា ដែល​កំពុង​ជួប​ទុក្ខលំបាក​៕

1 2 3 4

 

Related Articles

Back to top button
Close
Close