សុំ​​ស្រឡាញ់​​មិន​​បាន​​ លើក​គ្នា​​ជាង​ ​២០​​នាក់​​ព្រួត​​វាយ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ កញ្ញា ២០១៦) ៖ នារី​វ័យក្មេង​៤​នាក់​ត្រូវ​បាន​យុវជន​​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង​២០​នាក់​ព្រួត​វាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ណា​ហ្គា​វើ​ល តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរា​ម្រិ​ត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រហូត​ទាល់តែ​សមត្ថកិច្ច​បាញ់​គំរាម​២​គ្រាប់​ទើប​នាំ​គ្នា​រត់​ចែក​ជើង​គ្នា ។

តាម​សំដី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​មក​ពី​អង្គុយ​ញ៉ាំ​អាហារ​នៅ​សួនច្បារ​នៅ​គល់​ស្ពាន​កោះ​ពេជ្រ ពេល​ញ៉ាំរួច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ខណៈ​ជិះ​មក​ដល់​មុខ​ណា​ហ្គា​វើ​ល ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ជាង​២០​នាក់​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​មក​ក្បែរ ហើយ​បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ និង​កៀរ​ផ្តួល រួច​ព្រួត​គ្នា​វាយ​តែ​ម្តង។

ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​ល្បាត​ឃើញ​ទាន់​ក៏​បាន​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់​ឡើង​លើ​ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​ភ័យ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​តាំងពី​ចំណុច​កើតហេតុ​រហូត​ដល់​ចំណុច​មុខ​វត្ត​កោះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ទើប​កម្លាំង​នគរបាល​ដេញចាប់​បាន​២​នាក់ និង​ម៉ូតូ​១​គ្រឿង​យក​ទៅ​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​រួម​ទាំង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចតុមុខ​ដើម្បី​ធ្វើការ​សាកសួរ ទើប​ដឹង​ថា ករណី​ខាងលើ​ភាគី​ទាំង​សងខាង​សុទ្ធតែ​ស្គាល់គ្នា ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​វាយតប់​គ្នា​នោះ​កើតមក​ពី​ការ​តាម​សុំ​ស្រឡាញ់​មិន​បាន​ពី​សំណាក់​ក្រុម​ជន​បង្ក ទើប​ខឹង​តាម​វាយ​តែ​ម្តង ៕

1 2

Related Articles

Back to top button
Close
Close