​គ្រោះ​​ចរាចរណ៍​​ទូទាំង​ប្រទេស ​ថ្ងៃទី​២២​​កញ្ញា ស្លាប់​ ​៥​នាក់ របួស​១៩​នាក់​​

សារព័ត៌មាន​​ Cambodia News/
ភ្នំពេញ (២៣ កញ្ញា ២០១៦) ៖ តាមរបាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស បាន​កើតឡើង​ចំនួន​៧​លើក ។

ក្នុងនោះ​យប់​៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​៩​នាក់ ស្រាល​១០​នាក់​។
របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា​គ្រោះថ្នាក់​ទាំង​៧​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ដ សរុប​ចំនួន​១៣​គ្រឿង រួមមាន​ម៉ូតូ ចំនួន​១០​គ្រឿង រថយន្ដ​ធុន​តូច ចំនួន​១​គ្រឿង រថយន្ដ​ធុន​ធំ ២​គ្រឿង​។
មូលហេតុ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក មិន​ប្រកាន់​ស្ដាំ​១​លើក ស្រវឹង​១​លើក ប្រជែង​២​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុ​វត្តិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១១​នាក់​៕
1

​    ​​

Related Articles

Back to top button
Close
Close