កំពុង​បើក​រថយន្ត​ស្រាប់​តែ​ងងឹត​​​​មុខ​មួយ​ប៉ប្រិច​ភ្នែក​ក៏បុក​​​រះ​រនាំង​​ ដែ​ក​ចែ​ក​ទ្រូង​ផ្លូវ​បាក់​រាប​អស់​៦​ផ្ទាំង​

ភ្នំពេញ ៖កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០១២ នៅចំណុចខាងមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុ ខណ្ឌដូន ពេញ មានរថយន្តម៉ាកកូរ៉ូឡាពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2G-8030 បើកបរដោយឈ្មោះប្រាជ្ញ សុវុត្ថា ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតវិទ្យាស្ថាន ជាតិគ្រប់គ្រង។ខណៈកំពុងបើកស្រាប់តែងងឹតមុខមួយប៉ប្រិចភ្នែកក៏រេចង្កូតបុករះរនាំងដែកចែក ទ្រូងផ្លូវបាក់ខូចខាតរាបដល់ដីអស់៦ផ្ទាំង ប៉ុន្តែមិនមានអ្នកគ្រោះថ្នាក់នោះទេ។

សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា នៅពេលកើតហេតុគេឃើញរថយន្តបង្កហេតុបើកធ្វើដំណើរពីកើតមកលិច តាមផ្លូវព្រះសីហនុ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃបុករះរនាំងដែក ចែកទ្រូងផ្លូវបាក់រាប់ដល់ដីអស់ចំនួន៦ផ្ទាំង ហើយភ្លាមនោះក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅតាម ផ្លូវនោះឃាត់ភ្លាមៗ។

ពេលនោះអ្នកបើកបរបានប្រាប់ថា មូលហេតុដែលបណ្តាលអោយបុកដូច្នេះដោយសារតែរូបគេមានភាពងងឹតមុខ ហើយខំព្យាយាមទូរស័ព្ទហៅក្រុមគ្រួសារអោយមកជួយបើកឡានជូនទៅផ្ទះ ដែរ តែក៏ងងឹតមុខមួយប៉ប្រិចភ្នែកបុករះរនាំងដែកដូច្នេះតែម្តង។ ពេលនេះរថយន្តបង្កហេតុត្រូវបានប៉ូលិសយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញដើម្បី ដោះស្រាយតាមនីតិវិធី៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close