គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៥​កញ្ញា​ ស្លាប់​៣​នាក់​ របួស​២១​នាក់​

សារព័ត៌មាន​ Cambodia news/

ភ្នំពេញ​ (២៦ កញ្ញា ២០១៦)​ ៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៦​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១១​លើក​។​ក្នុងនោះ​នាពេល​យប់​មាន​៥​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​រងរបួស​ធ្ងន់​១៤​នាក់​ស្រាល​៧​នាក់​។

របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៥​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង​។​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​បត់​គ្រោះថ្នាក់​២​លើក​មិន​គោរព​សិទ្ធិ​៣​លើក​មិន​ប្រកាន់​ស្តាំ​មួយ​លើក​ប្រជែង​មួយ​លើក​ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​២០​នាក់​នាពេល​យប់​៤​នាក់​។​

​ចំពោះ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​២៥​ខែកញ្ញា ឆ្នាំ​២០១៦​សមត្ថកិច្ច​ជំនាញ​រក ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ១.៩២២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ៦១៧​គ្រឿង និង​ពិន័យ​សរុប ចំនួន ១.៣០៤​គ្រឿង ៕​

OLYMPUS DIGITAL CAMERA
OLYMPUS DIGITAL CAMERA

 

 

Related Articles

Back to top button
Close
Close