ថ្ងៃនេះ ថៃ​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី​ចំនួន​១៨.៧០២ ករណី​ និង​ស្លាប់​​​ចំនួន​២៧៣​នាក់​ទៀត​​

សារព័ត៌មាន Cambodia News/

បាងកក ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ក្រសួងសុខាភិបាល​ថៃ​បាន​រាយការណ៍​ថា ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន ២៧៣ នាក់​បន្ថែមទៀត ​និង​ករណី​ឆ្លង​ថ្មី​ចំនួន ១៨.៧០២ ករណី​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​។​

​អាជ្ញាធរ​សុខាភិបាល​ថៃ បាន​និយាយ​នៅក្នុង​របាយការណ៍​ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺមាន ១៨.៣៦០ ករណី​ជា​ប្រជាជន​ទូទៅ ​និង៣៤២​ករណី​ទៀត ស្ថិតក្នុង​ចំណោម​អ្នកទោស​នៅ​ពន្ធនាគារ​។​ ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ២០.១៦៣ នាក់​បានជា​សះស្បើយ​ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​៕

 

 

Related Articles

Back to top button
Close
Close