ពេល​ភ្លៀង​លិច​ផ្លូវ ​បុរស​ម្នាក់ ​ដើរ​ក្បែរ ​បង្គោល​ភ្លើង ​ត្រូវ​ចរន្តអគ្គិសនី ​ឆក់​ស្លាប់ ​

​ភ្នំ​ពេញ​៖ កាលពីវេលាម៉ោង១០ យប់ ថ្ងៃទី៨ ខែតុលា​ លោកតា ម្នាក់​បានដើរសៀរ លើ​ចិញ្ចើម​ផ្លូវ​ស្ថិត​​នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ភូមិ​ក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ​ ដែល​មើលទៅសុទ្ធតែផ្ទៃទឹកនោះ មករាវតោងនឹងបង្គោលភ្លើងបំភ្លឺផ្លូវក៏ត្រូវ ចរន្ត​ភ្លើង​ឆក់​ស្លាប់​តែម្តង​។

CH-0026នគរបាលមូលដ្ឋានបានឲ្យដឹងថាជន​រងគ្រោះ​ជា​មនុស្ស​វ័យ​ចំណាស់​អាយុ​ប្រហែល​ជា​៦​០​ឆ្នាំ​ជាង​មាន​ កម្ពស់​១៧០​ម៉ែត្រ ​សម្បុរស ​ពាក់​អាវដៃវែ​ង ខោ​ងជើ​ងវែ​ងពណ៌​ខ្មៅ ​ពាក់​ស្លាក​ស្បែក​ជើង​ ផ្ទាត់​ពណ៌ខៀ​វ ។​

នគរបាលបន្តថាមុនពេ​លកើតហេ​តុមា​នប្រជាពល​រដ្ឋ​ជាអ្នកធ្វើ​ដំណើរតា​មបណ្តោយ​ផ្លូវខាង​លើប្រទះ ឃើ​ញជនរង​គ្រោះស្លាប់​ជាប់នឹ​ងបង្គោលភ្លើ​ងក៏រា​យការណ៍ ឲ្យ​សម​ត្ថកិច្ច​ចុះទៅពិ​និត្យមើល​ នគរបាល ​មូល​ដ្ឋានក៏ចុះទៅ​ពិនិត្យមើលទើ​បដឹងថា ​ជន​រង​គ្រោះត្រូវ​ឆ្លងចរន្ត​អគ្គិសនី​ពីបង្គោល​ភ្លើងឆ​ក់ស្លាប់ ​រួច ក៏​មានកា​រភ្ញាក់ផ្អើ​លតែម្តងទៅ ​។ ហើយក៏​បាន ​រាយការ​ណ៍ឲ្យជំ​នាញចុះទៅពិ​និត្យ​ សាកស​ពរួច​ក៏ដឹក​យក មក​តម្កល់នៅវត្តពោធិ៍ចិ​នតុ​ង ដើម្បី​ស្រាវជ្រាវរ​កក្រុម​គ្រួសារ។

​ប្រជា​ពល​រ​ដ្ឋ​កន្លែងកើ​តហេ​តុបាននិ​យាយថា ​ការស្លា​ប់រ​បស់ជ​នរ​ងគ្រោះ​នេះ គឺប​ណ្តា​ល​ម​ក​ទឹ​ក ពោរ​​ពេញផ្លូវ​លិច​ដល់ប​ង្គោលភ្លើ​ងទើប​ឆ្លង​ចរន្ត​ពីបង្គោលភ្លើងឆ​ក់រហូតដល់​ស្លាប់ ហើ​យការ​លិចល​ង់នេះ។ ដូច្នេះ ប្រជាពលរដ្ឋ ផ្សេងទៀត នៅ​ពេល​មាន​ភ្លៀងធ្លាក់ខ្លាំង និងជន់លិចខ្លាំងនោះ ត្រូវជៀសវាងទៅ ជិតបង្គោលភ្លើង ខ្លាច​មាន​គ្រោះ​ថ្នាក់ ដោយយថាហេតុ ដូចករណីខាងលើ៕ នាង/​Cambodia News

Related Articles

Back to top button
Close
Close