កម្មករ​រោងចក្រ​ ឃីង​ហ្វឺស ​៨៨​នាក់​ដួល ​សន្លប់ ​

Lay-280កណ្តាល៖ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ  កម្មករកម្មការិនី រោងចក្រ ឃីងហ្វឺស ដែលមាន ទីតាំងស្ថិតនៅឃុំដំណាក់ អម្ពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល ប្រមាណ​ជាង​ ៨៨នាក់ឍ ​បាន​ដួលសន្លប់ជាបន្ដបន្ទាប់ ​​​ ខណៈពេល​កំពុងបម្រើការងារ។

លោកសេង សក្កដា អគ្គនាយកការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថាមូល​ហេតុ ​​ដែល​​ឲ្យ កម្មករកម្មការិនី ដួលសន្លប់ ជាបន្ដបន្ទាប់ ​បណ្តាល​មក​ពី​ រោងចក្រ ការផ្ទុកអីវ៉ាន់ច្រើនពេក ពុំមានខ្យល់ចេញចូលបានល្អ , បំពង់បញ្ចេញ ខ្យល់ខ្វះអនាម័យ និង​ មកពីការធ្វើការលើសម៉ោង ខ្លះមួយម៉ោង ខ្លះពីរម៉ោង និងរហូតដល់៤ម៉ោង ដែល ធ្វើឱ្យពួកគេអស់កម្លាំង ហើយមិនអាចទ្រាំបាន រហូតដល់ដួលសន្លប់តែម្ដងទៅ។

យ៉ាងណាក៏ដោយ បើយោងតាមមន្ដ្រីក្រសួងការងារ ដដែលនេះ ជនរងគ្រោះទាំងអស់ ត្រូវបានអាជ្ញាធរនិង សមត្ថកិច្ច ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុ ដោយមិនបណ្ដាល ឱ្យនរ​ណាម្នាក់ រងគ្រោះ ដល់អាយុជីវិតនោះទេ៕ ​Cambodia News

Related Articles

Back to top button
Close
Close