កម្មករកម្មការិនីរោងចក្រ​​​អឹមវ៉េ២៣នាក់ដួលសន្លាប់​​ជាថ្មីម្តងទៀត

Cambodia News

ដោយ៖ ហេង នាង

ខេត្តកំពង់ឆ្នាំ៖ មន្រ្តីសហជីពសេរីកម្មករ ប្រចាំរោងចក្រ MV4 អ្នកស្រី នួន សំអុល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ សីហា ២០១២ ក្រុមកម្មការិនីជាច្រើននាក់ដែលបម្រើការងារ នៅរោងចក្រ MV (អឹមវ៉េ) ស្ថិត នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានដួលសន្លប់ជាថ្មីម្តងទៀត ដោយសារតែអស់កម្លាំងហេវហត់ ពីធ្វើការថែមម៉ោង។

អ្នកស្រីបានបន្តថា បន្ទាប់ពីមានការដួលសន្លប់កម្មករ២៣នាក់ត្រូវបានភាគីរោងចក្រធ្វើការដឹកជញ្ជូនទៅសង្គ្រោះសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង។ ហើយមូលហេតុនាំមានការដួលសន្លប់ប្រហែលជា ២ខែមុនភាគីរោងចក្របាន បង្ខំឲ្យក្រុមកម្មករធ្វើការថែមម៉ោងហេតុនេះហើយបានជាធ្វើឲ្យកម្មករមិនមាន ពេលវេលាសម្រាប់សម្រាកឲ្យបានគ្រប់គ្រាន់។

បន្ទាប់ពីមានក្រុមកម្មករដួលសន្លប់រួចមក តំណាងរោចក្របានប្រកាស ឲ្យកម្មករឈប់សម្រាករយៈពេលពី ៣ថ្ងៃទៅមួយសប្តាហ៍ ប៉ុន្តែក្នុងរយៈពេលឈប់សម្រាករោងចក្រ មិនកាត់បា្រក់ព្រីមប្រចាំថ្ងៃ របស់ពួកគាត់ឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ សីហា ២០១២កន្លងមកកម្មកររោងចក្រ MV (អឹមវ៉េ)នេះបានដួលសន្លប់ជាង ៣០នាក់ ដោយសារ ការធ្វើការថែមម៉ោងដែរ ប៉ុន្តែកាលនោះត្រូវបានគ្រូពេទ្យប្រាប់ថា មិនមែនមកពីធ្វើការថែមម៉ោងទេ ដោយសារតែមានកម្មករ ២-៣នាក់មានជំងឺប្រចាំកាយ៕

Related Articles

Back to top button
Close
Close