ពៅ ​​សុជា​តា​​ ក្រោយ​​រៀប​​ការ​​នៅ​​តែ​​ប្រឡូក​​សិល្បៈ​

ភ្នំ​ពេញ​៖​ តារា​​ចម្រៀង​​សាច់​​សខ្ចី ​មាន​​ប្រភព​​មក​​ពី​​ខេត្ត​​ព្រៃ​វែង​ ​នាង​​ ពៅ​ ​សុ​ជា​តា ​បាន​​សម្រេច​ចូល​​រោង​​ការ​​ជា​មួយ​​លោក​ ជា ​បុណ្ណា​វឌ្ឍន៍ ​មាន​​តួនាទី​​ជា​មន្ត្រី​​ប៉ូលិស​ បម្រើ​ការ​ងារ​​នៅ​​ក្រសួង​​មហា​​ផ្ទៃ​​ កាល​ពី​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ​២០១៣​ ។

970794_499912883418507_1967286503_nពិធី​​ជប់​​លៀង​​ភ្ញៀវ​​កិត្តិ​​យស​​ធ្វើ​​ឡើង​​នៅ​​មជ្ឈម​ណ្ឌល​​ កោះ​​ពេជ្រ ​អាគារ​​F ដោ​យ​​មាន​​អ្នក​​សិ​ល្បៈល្បីៗ​​ឈ្មោះ​​មួយ​​ចំនួន​ ចូល​​រួ​ម​​ជូន​​ពរ​ជ័យ​​ ដូច​ជាអ្ន​កនាង​​ ឈួន ​សុវណ្ណឆៃ ​ឈួន ​ស្រី​ម៉ៅ ​ម៉ៅ ​ស៊ី​ណាត ​ កញ្ញា​ផន ស្រី​​ខួច ​អ្នកនា​ង​ ​សួន​​ ចន្ថា ​អ្នក​​នាង​​ខៀវ សុខារ៉ា​​វី ​អ្នក​​នាង​​ កែវ ​បូរ៉ា ​លោក ​អៀង​​ ស៊ី​ថុ​ល នា​យ​ផ្លាទី​ន ​លោក ​អេឡិច​​ ចិន្ត្រា ​លោក ​ករុណា ពេ​ជ្រ ​លោក ​សាយ ​សៀ​រ៉ា​ កញ្ញា វី​​ ឌី​​ណែត ​ព្រម​​ទាំង​​តារា​​ផ្សេង​​ទៀត ។

​នាឱ​កាស​​ថ្ងៃពិ​សេស​នេះដែ​រ ពៅ សុ​ជាតា ​ដែល​​ជាកូ​ន​ក្រមុំ​​ប្រកប​​ដោយ​​រូបស​ម្បត្តិ​​ស្រស់​​ផូផង់​ លើស​​ថ្ងៃនា​នា ប​ញ្ជាក់​​ថា ​នាង​​សូម​​ថ្លែង​​អំ​ណរ​​គុណដ​ល់​ភ្ញៀវ​​កិត្តិ​​យស​​ទាំង​​អស់​​ ដែល​​បាន​​ចូល​​រួម​​ពិធី​​មង្គលការ​​នាង​​និង​​ស្វាមី ។​ ក្រោយ​​រៀបកា​រ​នាង​​នឹង​សម្រេច​​ចិត្ត​​យក​កូ​ន ឱ្យ​បាន​កា​ន់​តែឆា​ប់​កាន់​​តែល្អ ព្រោះ​ល្មម​ដល់​​ពេ​ល​​ក្លាយ​​ជាម្តា​យ​គេ​​ហើយ​​ ណាមួ​យ​អា​យុ​​ក៏​ចេះ​​តែមុខ​ ។

ទាក់​​ទិន​នឹង​​ការ​​ងារ​​សិល្បៈ ​ទោះជានា​ង​មាន​​ប្តី មានគ្រួ​សារ​​មែន ​តែសិល្បៈនៅ​​ប្រឡូក​​ដដែលដូ​ចពី​មុន គឺមិ​ន​​បោះ​បង់​​ចោល​​ឡើយ ​។ មាន​​តែសិ​ល្បៈនេះហើ​យ ជួ​យឱ្យនាង​​ល្បី​មានគេ​ស្គាល់​ ​ហើយ​​សូមប​ងប្អូន​​ទាំង​​អស់​​ជួយ​​គាំទ្រនា​ង​ប​ន្ត​ទៀត ដើ​ម្បី​​ជាកម្លាំង​​ចិត្ត ៕​ ស.រ/Cambodia News

Pov-Socheata-4Pov-Socheata-1

Related Articles

Back to top button
Close
Close