កំពុង​ជិះ​ម៉ូតូ​ត្រូវ​ គេ​ជិះម៉ូតូ​មក​ធាក់​ផ្តួល​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១១៖៥៥នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ​យុវជន​ជានិសិត្សម្នាក់ ត្រូវ​ជនបង្កជិះម៉ូតូចំនួន២គ្រឿង​ធាក់ផ្តួល នៅ​ពេល​ដែ​ល​ជិះម៉ូតូ មកជិតជនរងគ្រោះ​ បណ្តាយឲ្យ​​បោកក្បាល និងរបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិត​នៅ​មុខ​រោង​ចក្រ គង់ហុង តាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

​ជន​រង​គ្រោះ​មាន​ឈ្មោះ​ ពិល គង្គា អាយុ២១ឆ្នាំ ស្នាក់នៅតាមផ្លូវលេខ ២៥៣ សង្កាត់​ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវបានគេធាក់ផ្តួល ខណៈ​កំពុងជិះម៉ូតូ ម៉ាកស៊ុយស៊ូគី ណិច តែម្នាក់ឯង ពេលមកដល់ ចំណុចកើតហេតុ ។

​មុនពេលកើតហេតុ ខណៈជនរងគ្រោះ កំពុងតែជិះម៉ូតូ តែម្នាក់ លុះមកដល់ចំណុច កើតហេតុ ស្រាប់​តែមាន ជនបង្កជិះម៉ូតូចំនួន២គ្រឿង មួយ​គ្រឿងម៉ាក សង់ប៊ិច និងមួយគ្រឿងទៀត ម៉ាក RX បានធាក់ជនរងគ្រោះ បណ្តាលឲ្យដួល បោកក្បាល និងរបាំងចែកទ្រូងផ្លូវ បណ្តាល​ឲ្យស្លាប់តែម្តង។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យ ជនរងគ្រោះ និងជនបង្ក មានបញ្ហាអ្វីកើតឡើងនោះទេ៕ ហេង នាង​

7

Related Articles

Back to top button
Close
Close