ទីក្រុងតូក្យូ​​បារម្ភ​ពី​ឥទ្ធិពល​​យោធាចិន​​ដែលមាន​​កាន់តែ​​ខ្លាំងឡើងៗ​​នៅក្នុង​​វិស័យ​​ការទូត​​ចិន​​

នៅក្នុងសៀវភៅសប្រចាំឆ្នាំស្តីពី ការពារជាតិ ទីក្រុងតូក្យូបានសម្តែងឲ្យឃើញនូវក្តីបារម្ភរបស់គេពាក់ព័ន្ធនឹង “ឥទ្ធិពលនៃយោធាចិនដែលមានកាន់តែខ្លាំង ឡើងៗនៅក្នុងនយោបាយ ការបរទេសចិន”។

បើយោងតាមរបាយការណ៍របស់ជប៉ុន កងកម្លាំងយោធាចិនបានលូកដៃកាន់តែជ្រៅទៅៗ ចូលទៅក្នុងវិស័យនយោបាយរបស់ប្រទេសចិន។ “ទំនាក់ទំនង រវាងគណបក្សកុម្មុយនិស្តចិន និងកងកម្លាំងយោធាប្រជាមានិតចិនមានលក្ខណៈកាន់តែស្មុគស្មាញឡើងៗ”។ នេះជាការបញ្ជាក់បន្ថែមរបស់សៀវភៅ សប្រចាំឆ្នាំជប៉ុន។

លោក Toshinori Tanaka ប្រធាននាយកដ្ឋានខាងវិភាគនិងព័ត៌មានយុទ្ធសាស្ត្រនៃក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា “ទាំងនេះបានបណ្តាលឲ្យគេ មានការពិបាកយល់ដឹងពីគោលបំណងនិងឆន្ទៈ របស់ទីក្រុងប៉េកាំង”។

ក៏ប៉ុន្តែ សៀវភៅសជប៉ុនក៏បានបញ្ជាក់ឲ្យដឹង ពីឥទ្ធិពលរបស់កងកម្លាំងយោធាចិនដែលអាចស្គាល់ការធ្លាក់ស្រុតចុះ ដោយហេតុតែចំនួននៃអ្នកទទួលខុស ត្រូវយោធា នៅក្នុងរង្វង់ថ្នាក់ដឹកនាំ ចិនមានកាន់តែតិចទៅៗ។ ថ្នាក់ដឹកនាំចិនដែលគេគ្រោងចាត់តាំងឲ្យមានសម្រាប់រយៈពេល១០ឆ្នាំនៅសរទរដូវខាង មុខនេះ។

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ត្រីចិន វិន ជាប៉ាវ ធ្លាប់បានថ្លែងនៅមុខសភាប្រជាមានិតចិនថា “នៅឆ្នាំ២០១២ទីក្រុងប៉េកាំង នឹងពន្លឿនការធ្វើទំនើបកម្មទៅលើកងកម្លាំង យោធារបស់ខ្លួន”។ កងកម្លាំងយោធាចិនដែលមានចំនួនទាហានច្រើនជាងគេក្នុងលោក ហើយដែលថវិកា នៃក្រសួងការពារជាតិមានអត្រាកំណើនប្រមាណ១១,២% ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសជប៉ុន ក៏ដូចជាទំនាក់ទំនងរវាងប្រទេសចិនជាមួយប្រទេសជិតខាងមួយចំនួនដូចជា ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន បានស្គាល់ការរកាំរកូស ដោយហេតុតែមានការឈ្លោះដណ្តើមចង់បានកោះមួយចំនួននៅក្នុងសមុទ្រចិន ខាងកើត ហើយនិងសមុទ្រ ចិនខាងត្បូង មានដូចជា កោះសេនកាគូឬកោះ Diaoyu ដែលឈ្លោះដណ្តើមចង់បានដោយទីក្រុងតូក្យូនិងទីក្រុងប៉េកាំង៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close