ខឹងនាង​មិន​​ព្រម​​ស្រលាញ់ ​តាម​​ចាក់​​សាំង​​ដុត​​ដល់​​ក្នុង​​ហាង​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២១ វិច្ឆិកា ២០១៦) ៖ បុរស​ម្នាក់​តែងតែ​បបួល​នារី​ម៉ាស្សា​មក​រស់នៅ​ជាមួយ​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ តែ​នាង​មិន​ព្រម ស្រាប់តែ​នៅ​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​រូប​នោះ​កាន់​សាំង​ប្រហែល​៣​លី​ត្រ​និង​ដែកកេះ​១​បំណង​ទៅ​ដុត​សម្លាប់​នារី​ដែល​ខ្លួន​ស្រលាញ់​និង​ដុត​សម្លាប់​ខ្លួនឯង តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់​រត់​ចូល​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ 9999 ផ្ទះ​លេខ​៣៧៥ ផ្លូវ​២០០៤ ស្ថិត​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ប៉ង​ដុត​សម្លាប់​ស្រី​ដែល​ខ្លួន​ស្រលាញ់​នេះ​ឈ្មោះ អៀម រ​ដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រត់​កង់​បី មានស្រុក​កំណើត​ភូមិ​ត្នោត​ស្វាយ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ ដុត​សម្លាប់​អ្នក​ដទៃ​ឲ្យ​ស្លាប់​ជាមួយ​ខ្លួន តែ​មិន​បាន​សម្រេច ។ ចំណែក​នារី​រង​គ្រោះ​អាយុ​២៥​ឆ្នាំ ជានា​រី​ម៉ាស្សា​នៅផ្ទះ​ម៉ាស្សា​យីហោ 9999 ។

ក្រោយ​ពេល​បង្កហេតុ​រួច ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​ទាន់​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ហើយ​បញ្ជូន​មក​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​បន្ត​នីតិវិធី ៕

1

Related Articles

Back to top button
Close
Close