ផ្អើល​ក្រុងភ្នំពេញទាំងព្រលឹម​! ក្រុមក្មេងស្ទាវ​ជិះឡាន និង​ម៉ូតូ​ដេញ​បាញ់​គ្នា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៣ វិច្ឆិកា ២០១៦) ៖​ មាន​ករណី​ក្រុមក្មេងស្ទាវ​ជិះឡាន និង​ម៉ូតូ​២​គ្រឿង ដេញ​បាញ់ប្រហារ​គ្នា​ផ្អើល​ក្រុងភ្នំពេញ បណ្តាល​ឲ្យ​ស្ត្រី​វ័យ​៤៥​ឆ្នាំ​ម្នាក់​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៥ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ចំណែក​ស្ត្រី​រងគ្រោះ​ដោយសារ​គ្រាប់កាំភ្លើង​មានឈ្មោះ រុំ ភឿន អាយុ​៤៩​ឆ្នាំ ជា​ស្ត្រី​រើស​អេតចាយ​។​

ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​កើតហេតុ​បាន​និយាយ​ប្រាប់ថា មាន​ករណី​ក្មេងស្ទាវ​ដេញ​បាញ់​គ្នា គ្រាប់កាំភ្លើង​ចំ​ស្ត្រី​ម្នាក់​រងរបួស ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​។ កន្លែង​រងរបួស​ត្រូវ​ចំ​ក្រោម​ក្លៀក​ខាងស្តាំ ធ្លាយ​ចេញ​តាម​ឆ្អឹងជំនី​ខាងក្រោយ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​បាន​និយាយថា ចំពោះ​ម៉ាក​រថយន្ត និង​ម៉ូតូ ដែល​ក្មេងស្ទាវ​ដេញ​បាញ់ប្រហារ​គ្នា គឺ​មិន​បានដឹង​ទេ​៕

1

 

Related Articles

Back to top button
Close
Close