សម្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ជា​វត្ថុ​តាង​ម៉ាទឹក​កក ​២១​កញ្ចប់​

indexភ្នំពេញ ​ ៖​ កាលពី​វេលា​ម៉ោង​១០​ ព្រឹក​ថ្ងៃទី​៤​ ខែ​មីនា​ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ខណ្ឌដូនពេញ​ឃាត់​ខ្លួន​ជាមួយ​ វត្ថុតាង​ថ្នាំ​ញៀន​ប្រភេទ​​ម៉ា​ទឹកកក​ចំនួន​ ២១​ កញ្ចប់ ​ដែល​លាក់​ទុក​ក្នុង​ហោប៉ៅ​ខោ ​​នៅ​ចំណុច​ផ្លូវ​រថភ្លើង​កែង​ផ្លូវ​លេខ​៧០ ​ភូមិ​ទី​១សង្កាត់​​ស្រះចក ​ខណ្ឌ​ដូនពេញ។

​​ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ ឈ្មោះ ​ស្រី​ឌី​វណ្ណ​រ៉ា ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​ជាង​ជួសជុល​រថយន្ត​ស្នាក់នៅ​ផ្ទះជួល​ សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ​ ត្រូវបាន​ដកហូត​វត្ថុតាង​ម៉ា​ទឹកកក​ចំនួន​២១​កញ្ចប់​តូច​ទូរស័ព្ទ​ដៃ​២​ គ្រឿង ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​យ 10 68​កណ​1​និង​លុយ​22500​រៀល។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច ​បាន​​​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ថា​ មានការ​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​កើត​ហេតុ​នោះ​ទើប​កម្លាំង​បាន​ចុះ​ទៅដល់​ កន្លែង​​នោះ​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ឈ​រេរា​ក៏​ឃាត់ខ្លួន​ឆែកឆេរ​ឃើញ​មាន​ លាក់​ថ្នាំ​ញៀន​នៅក្នុង​ហោប៉ៅ​ខោ​ចំនួន​២១​កញ្ចប់​ក៏​នាំខ្លួន​មកកាន់​អធិការ ​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​និង​ ស្រាវជ្រាវ​រក​មេខ្លោង​ធំ​បន្ត​​៕ ហេង នាង​

 

Related Articles

Back to top button
Close
Close