ចាប់​បង្ខាំង​នារី​ជា​សង្សារ​ធ្វើ​ទារុណកម្ម​​ដោយ​​យក​ប្រដាប់​លុ​ញ​ក្លៀក​រុក​​ក្នុង​​ប្រដាប់​​ភេទ​​​​

សារព័ត៌មាន​​​ Cambodia News/

ភ្នំ​ពេញ (២៤ វិច្ឆិកា ២០១៦) ៖ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ វិច្ឆិកា ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង មាន​លេខ​៥ ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ មាន​ករណី​ចាប់​បង្ខាំង​នារី​ជា​សង្សារ​ទុក​ធ្វើអំពើ​ហិង្សា​វាយដំ និង​គំរាម​សម្លាប់ មិន តែប៉ុណ្ណោះ ថែម​ទាំង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​យ៉ាង​ព្រៃផ្សៃ​ទៀត​ផង ដោយ​បុរស​បង្ក​នោះ​ត្រូវ​គេ​ស្គាល់​ថា ជា​កីឡាករ​ប្រដាល់​ម្ចាស់​ខ្សែ ក្រវាត់ «​គោ​ជល់​» ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ មានឈ្មោះ​កន ច​ន្ថា អាយុ​២៥​ឆ្នាំ ជា​កីឡាករ​ប្រដាល់​ខ្សែ​ក្រ​វ៉ា​ត់ «​គោ​ជល់​» ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ជា​អ្នកលក់​ខោអាវ​នៅ​កោះពេជ្រ ។

បើ​តាម​ឲ្យ​ដឹង​ពី​នារី​រង​គ្រោះ​ នាង​និង​​ជន​សង្ស័យ​ ​ទើប​ស្គាល់​និង​ស្រឡាញ់​គ្នា​ជា​សង្សារ រយៈ ពេល​២​ខែ​មក​ហើយ ដោយ​នាង​បាន​មក​រួមរស់​ជាមួយ​គ្នា​នៅ​ក្នុងផ្ទះ​ជួល​នោះ ។ ក៏​ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ ពួក​នាង​មាន​ជម្លោះ​គ្នា​រហូត​ដល់​បុរស​នោះ បាន​ចាប់​បង្ខាំង​នាង​នាង​មិន​ឱ្យ​ចេញ​ទៅ​ណា​ទេ ។

នាង​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​​ ​​​ជន​សង្ស័យ​​បាន​ចាប់​វាយ​នាង​ឱ្យ​រង​របួស ហើយ​យក​កាំបិតប៉័ងតោ​មក​គំរាម​អារ​.​ក​នាង និង​ចាប់​ហែក​អាវ​ហែក​ខោ ដោយ​យក​ទូរស័ព្ទ​​មក​ថតវីដេអូ​​ទៀតផង ហើយមិន​អស់ចិត្ត​បាន​ធ្វើ​​ទារុណកម្ម​ផ្លូវភេទ ដោយ​​យក​ប្រដាប់​លុ​ញ​ក្លៀកមក​រុក​ក្នុង​ប្រដាប់​ភេទ​នាង​​មុន​ពេល​រួម​ភេទ​។

បន្ទាប់​មក ខណៈ​ជន​នេះ​ដើរ​ចូល​ក្នុង​បន្ទប់ទឹក នាង​ឃើញ​ឱកាស​ហុច​ឱ្យ នាង​ក៏​រត់​ចេញពី​ក្នុងផ្ទះ​បាន ស្រែកហៅ​អ្នក​ភូមិ​ជួយ​នាង ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច ចុះ​ទៅ​អន្តរាគមន៍​នៅផ្ទះ​កើតហេតុ ដោយ​ចាប់​ជន​នេះ​បាន​ភ្លាម​ៗ​តែ​ម្តង​៕

capture

Related Articles

Back to top button
Close
Close