ស្ត្រី​ម្នាក់​ត្រូវ​រថ​យន្ត​កុង​តឺន័រ​កិន​ធ្លាយ​ពោះ​វៀន​ស្លាប់​

Cambodia News

ភ្នំពេញ ៖ កាលពី​វេ​លាម៉ោង ១៧​និង​០០​នាទី​ល្ងាច ថ្ងៃទី​០៤ ខែមេសា ស្ត្រី​ម្នាក់​​​ ខណៈពេល​កំពុង​បើក​ប​រម៉ូតូ​ ​ក៏​ត្រូវ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន ផែស្ងួត តេង ឡាយ បើក​បុក​ ហើយ​កិន​ធ្លាយ​ពោះវៀន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ នៅតាម​បណ្ដោយ​ផ្លូវ​លេខ ៣៧១ ផ្លូវ ចូល​វត្ដ​ពោធិញាន សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ​

ស្ដ្រី​រងគ្រោះ​មានឈ្មោះ ឯម ស្រីនាថ អាយុ ៣០​ឆ្នាំ ជា​កម្មករ​រោង​កាត់ដេរ ស្នាក់នៅ ភូមិ​ព្រែក​ពង្រា​ច ឃុំ​ព្រៃវែង ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ។ ចំណែក អ្នក​ឌុប​ឈ្មោះ ឆេង ស៊ីណាន ភេទ​ប្រុស អាយុ ២២​ឆ្នាំ​។

​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1I-0912 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ខណៈ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​កុងតឺន័រ ផែស្ងួត តេង​ឡាយ បុក​បណ្តាល​ឲ្យ​ដួល​ខ្ទាតចូល​ក្រោម​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ​

ក្រោយពេល​កើតហេតុ សាកសព​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ សេង លក្ខិណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ ភូមិ​ស្ទឹង ឃុំ​ត្រញំង​កង ស្រុក​សំរោង ខេត្ដ កំពង់ស្ពឺ បាន​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដេញចាប់បាន​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​ហេង នាង

art27.6art27.1

Related Articles

Back to top button
Close
Close