ក្មេង០៨នាក់ហើយត្រូវបានសង្គ្រោះយកចេញពីរូងភ្នំថាំលួង

សារព័ត៌មាន​ Cambodia News/

បាងកក (១០ កក្កដា ២០១៨) ៖ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីយប់មិញបានឲ្យដឹងថា ​ក្មេងប្រុសចំនួន០៨ហើយត្រូវបានសង្រ្គោះយកចេញ​ពីរូងភ្នំថាំលួង នៃខេត្ត​ឈៀងរ៉ាយ ភាគខាងជើង​​ដោយសុវត្ថិភាព ក្នុងចំណោមមនុស្ស១៣នាក់ដែលជាប់ក្នុងល្អាងខាងលើនេះ។

បើតាមក្រុម​ជំនាញ ក្រុមសង្គ្រោះនឹងព្យាយាម​យកមនុស្សទាំង ៥នាក់ទៀត ដែលកំពុងបន្តជាប់​ក្នុងរូងភ្នំនៅឡើយ ហើយបើមិនមាន​ភ្លៀងធ្លាក់បន្ថែម ឬបញ្ហាបច្ចេកទេស​អ្វីទេនោះ ក្រុមសង្គ្រោះនឹង​បន្តប្រតិបត្តិការរហូត​ដល់យប់ជ្រៅតែម្តង ដើម្បីសង្គ្រោះមនុស្ស រហូតទាល់តែអស់​ចេញពីរូងភ្នំ។ ក្មេងប្រុសទាំង៣នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរនៅក្នុងតំបន់តាមឧទ្ធម្ភាគចក្រ រីឯក្មេងប្រុស៤នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់នៅជាប់ក្នុងរូងភ្នំនៅឡើយ៕

Related Articles

Back to top button
Close
Close