ប្តី​ប្រចណ្ឌ​ចាប់​ប្រពន្ធ​ចង​ដៃ​ជើង​​​​ព្យួរ​ និង​​សម្រាត​ខោអា​វ​​

សារព័ត៌មាន​​ Cambodia News/

ខេត្តកំពត (២០ មករា ២០១៧) ៖ ​​ប្តីប្រចណ្ឌចាប់ប្រពន្ធចងដៃជើងព្យួរនិង​សម្រាតខោអាវ​ ថែមទាំងយកទឹកអំបិលមក​ស្រោច​លើខ្លួននាង ហើយ​ចាក់ប្រេង​កាត​ប្រុង​​ដុត​សម្លាប់​​ទាំងរស់​​ទៀត​ផង ប៉ុន្តែសំណាងហើយ​ដែល​​ត្រូវ​​នគរបាល​ចុះទៅដល់កន្លែងកើតហេតុទាន់​ពេល​ ​។​​​

​នាយ​នគ​បាល​ប៉ុស្តិ៍​ស្វាយ​ទងបាន​​ឱ្យដឹងថា ប្តី​ដៃដល់​​​ឈ្មោះ​អួន ​យន់​ អាយុ​៣១​ឆ្នាំ​ មានទីលំនៅ​​​ភូមិ​កោះ​ត្រាច ឃុំស្វាយ​ទង​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ខេត្ត​​កំពត​​ ត្រូវ​បាន​​កម្លាំងនគរបាល​​ឃាត់​ខ្លួន​​ភ្លាមៗ កាលពី​វេលា​ម៉ោង​០៦​យប់​​ថ្ងៃ​ទី​១៩ ​មក​រា​ ២០១៧ ​​។ រីឯ​​ស្ត្រី​រងគ្រោះជា​ប្រពន្ធ​​ឈ្មោះ​​ពេជ្រ​ គិ ​អាយុ​៣៣​ឆ្នាំ​ ​របួស​លើ​រាង​កាយយ៉ាងដំណំ ។​

ក្រោយឃាត់ខ្លួន ត្រូវ​​បុរស​ចិត្ត​សាហាវ​​នេះ ​​បាន​និយាយ​​​ឱ្យ​ដឹង​​ថា​ ខ្លួន​ពិតជា​បាន​ធ្វើបាប​ប្រពន្ធ​ខ្លួន​​មែន ​ដោយសា​តែ​ខឹង​ប្រពន្ធ​ទៅ​​​​​ដេក​ផ្ទះ​ឪពុកក្មេក ​ហើយ​ខ្លួន​​​ត្រឡប់​មក​ពី​សមុទ្រ​វិញ អត់​ឃើញ​ប្រពន្ធ​នៅ​ផ្ទះ​ ៕

Capture

 

Related Articles

Back to top button
Close
Close