សួង សុខារ៉ានីត ​មិន​ចង់ឃើ​ញអ្នក​បើក​បរ​បង្ក​គ្រោះ​ថ្នាក់​អាង​​យក​លុយ​​​ហើយ​រួច​​ខ្លួន​នោះ​ទេ ​(មាន​វីដេអូ)

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (០៧ កុម្ភៈ ២០១៧) ៖ ថ្មីៗនេះតារាសម្តែងស្រីរូបស្រស់កញ្ញា សួង សាខារ៉ានីត បានបញ្ចេញឃ្លីបវីដេអូមួយ ដើម្បីក្រើនរំឭកដល់អ្នកបើកបរ នៅ​តាម​បណ្តា​ដ​ង​ផ្លូវនានា ឲ្យចេះគោរពនៅច្បាប់ចរាចរណ៍ និងសិទ្ធិបើកបររបស់អ្នកដទៃ ជៀសវាងមានបញ្ហាគ្រោះថ្នាក់ ដែលនាំឲ្យខាតបង់ពេលវេលា និងបង្កបញ្ហាផ្សេងៗ ដល់អ្នករួមដំណើរតាមផ្លូវ ជាមួយ។

តាម​រយៈ​ឃ្លីបវីដេអូ តារាសម្តែងស្រីសម្តីផ្អែម កញ្ញា សួង សាខារ៉ានីត បាននិយាយថា «ពេលខ្ញុំបើករថយន្តម្តងៗតែងតែ មានការប្រុងប្រយ័ត្នខ្ពស់ ពេល​ខ្លះ​គឺ​មាន​ក្រុមអ្នកបើកបរម៉ូតូមួយចំនួន ជិះហាក់ដូចជាគ្មានសីលធម៌នោះឡើយ ពោលបើនិយាយរួម គឺគាត់បើកឆាបចុះឆាបឡើង។ ម្យ៉ាងទៀតរាល់ការបត់ឆ្វេងឬស្តាំ គឺពុំមានការឲ្យសញ្ញា ជាមុនឡើយ!»។

ទន្ទឹមគ្នានេះ តារាស្រីកញ្ញា សួង សាខារ៉ានីត បានបន្ថែមថា «ខ្ញុំសូមអង្វរដល់បងប្អូន ដែលធ្វើដំណើរតាមផ្លូវ មេត្តាបើកបរឲ្យមានការប្រុងប្រយ័ត្នខ្លះផង ហើយខ្ញុំក៏មិនចង់ឃើញ ពេលមានរឿងគ្រោះថ្នាក់កើតឡើង រួចហើយយកប្រាក់មកបង់ថ្លៃសំណង នៃការខូចខាតរថយន្តនោះដែរ!»៕ ដោយ ៖ វត្តី

សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

Capture 2

Related Articles

Back to top button
Close
Close