Sandy ក្លាយ​ជា​វិញ្ញាសា​ចុងក្រោយ មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​មក​ដល់

ខ្យល់ព្យុះសង្ឃរាSandyបានរារាំងគម្រោងឃោសនាបោះឆ្នោតរបស់បេក្ខ ជនប្រធានាធិបតីទាំងពីររបស់ អាមេរិកនៅក្នុងតំបន់ខ្លះមែន ប៉ុន្តែបេក្ខជនទាំង ពីរមិនបាននៅស្ងៀមឡើយ ហើយបានប្រែក្លាយគ្រោះធម្មជាតិដ៏មហន្តរាយ នេះទៅជាវិញ្ញាសាមួយថ្មី នៅក្នុងការបោះឆ្នោត។ លោកបារ៉ាក់ អូបាម៉ា និងលោកមីត រូមនីបានចាប់ផ្តើមជួបអ្នករងគ្រោះ និងបង្ហាញសម្មាន ចិត្តចំពោះពួកគេ។ លោកប្រធានាធិបតីអូបាម៉ាបានប្រកាសដាក់ក្រុងញូយ៉ក និងរដ្ឋ New Jersey ស្ថិតក្នុងស្ថានភាពគ្រោះមហន្តរាយ។ យ៉ាងហោច ណាស់មានមនុស្ស៣០នាក់បានស្លាប់ និងតម្លៃនៃការខូចខាតត្រូវបានវាយតម្លៃ ជាបឋមក្នុងរង្វង់ ២០ពាន់លានដុល្លារ។

លោកប្រធានាធិបតីអស់អណត្តិ បារ៉ាក់ អូបាម៉ានឹងធ្វើដំណើរជាលើកដំបូងចេញ ទៅសួរសុខទុក្ខជនរងគ្រោះដោយព្យុះសង្ឃរា Hurricane Sandy នៅក្នុង រដ្ឋ New Jersey នៅថ្ងៃពុធនេះ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេត វិមាន។ នៅថ្ងៃអង្គារនេះ លោកអូបាម៉ាបានទៅទស្សនកិច្ចការិយាល័យ កាកបាទក្រហមនៅក្នុងក្រុង វ៉ាស៊ីនតោន នៅទីនោះហើយដែលលោក អូបា ម៉ា បានប្រកាសដាក់បញ្ជាដល់មន្ត្រីក្រោមឱវាទនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវ ប្រើប្រាស់គ្រប់ មធ្យោបាយជួយ សង្គ្រោះជនរងគ្រោះ។ នៅព្រឹកថ្ងៃអង្គារ នេះដែរ លោកអូបាម៉ាបានចុះហត្ថលេខាដាក់ក្រុងញូយ៉ក និងរដ្ឋ New Jersey អោយស្ថិតនៅក្នុងស្ថានភាពមហន្តរាយ និងបានប្រកាសដាក់រដ្ឋមួយចំនួន ទៀត ដែល វាយប្រហារដោយខ្យល់ព្យុះ Hurricane Sandy អោយស្ថិតនៅ ក្នុងភាពប្រកាសអាសន្ន។

សកម្មភាពរបស់លោកបារ៉ាក់ អូបាម៉ាយ៉ាងនេះវាបានស្ថិតនៅក្នុងក្រប ខណ្ឌនៃរដ្ឋបាលរបស់ខ្លួនក៏ពិតមែន ប៉ុន្តែការនេះ វាក៏ស្ថិតនៅក្នុងរយៈពេល នៃការឃោសនាបោះឆ្នោតផងដែរ។ ការជួយសង្គ្រោះ និងការស្រោយស្រង់ ប្រជាជនពីភយន្តរាយកំពុងតែក្លាយជាវិញ្ញាសាចុងក្រោយមុនការបោះឆ្នោត មកដល់ក្នុងមួយសប្តាហ៍ទៀតនេះ។ បេក្ខជនប្រធានាធិបតីទាំងពីរឈប់និយាយ អំពីកម្មវិធីនយោបាយរបស់ពួកគេ ហើយ ប៉ុន្តែបានបញ្ចេញសកម្មភាពមនុស្ស ធម៌ប្រណាំងគ្នាវិញ។ លោកមីត រ៉ូមនី បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារ ណៈរដ្ឋនៅតែឆ្លៀតមករដ្ឋអូហៃអូដ៏សំខាន់អោយខាងតែបាននៅថ្ងៃអង្គារ នេះដើម្បីជួបជុំជាមួយអ្នកគាំទ្រនិងប្រកាសរៃអង្គាសរួមទាំងប្រមូលគ្រឿងឧបត្ថម្ភ ជួយជនរងគ្រោះដោយព្យុះកំណាច។រាល់ពាក្យពេចន៍នៃសុន្ទរកថារបស់លោក សុទ្ធតែ ជាការចូលរួមរំលែកក្តីលំបាកនិងការកោតស្ងប់ស្ងែងចំពោះអ្នកដែល បាន បរិច្ចាកជំនួយឧបត្ថម្ភ។

លោកអូបាម៉ាវិញដោយសារតែរវល់នឹងការងារគ្រប់គ្រងគ្រោះមហន្តរាយនៅ ឯសេតវិមានប៉ុន្មានថ្ងៃនេះ បានអនុញ្ញាតអោយលោកប៊ីល គ្លីនតុន និងសហ ការីផ្សេងទៀតធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមរដ្ឋ សំខាន់ៗ។ ចំណែកលោកដែលទំនងជានឹងដើរលុយទឹកនៅក្នុងរដ្ឋ New Jersey នៅថ្ងៃពុធ នេះបានថ្លែងសាររួចហើយទៅកាន់ជនរងគ្រោះដោយនិយាយថា យើងពិតជាយល់ ពីអារម្មណ៍របស់បងប្អូនដែលកំពុងមានជីវភាពប្រឈមនឹង គ្រោះមហន្តរាយនេះ។ ប៉ុន្តែសារសំខាន់របស់ខ្ញុំទៅកាន់ពួកគេគឺថា សហរដ្ឋអាមេរិកនៅជាមួយអ្នក។ យើងស្ថិតនៅពីក្រោយអ្នកជានិច្ច។ យោងតាមសារព័ត៌មានក្នុងស្រុកនៅ សហរដ្ឋអាមេរិកចំនួនអ្នកស្លាប់ត្រូវបានរកឃើញមិនតិចជាង ៣០នាក់ឡើយរហូត ដល់ល្ងាចថ្ងៃអង្គារនេះរីឯការខូចខាតអាចមានតម្លៃរហូតដល់២០ពាន់លាន ដុល្លារ ៕ដោយ លាង ដឺលុច (RFI)

Related Articles

Back to top button
Close
Close