ក្មួយឯកឧត្តម​ ខៀវ កាញារីទ្ធ ​បានទទួលមរណភាពដោយសារគាំងបេះដូង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៩ មេសា ២០១៩) ៖ ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបាត់បង់ក្មួយបង្កើតរបស់ គាត់ដែលលាគ្មានថ្ងៃត្រឡប់ ខណៈមុននេះបន្តិចគាត់បានគាំងបេះដូងស្លាប់ នៅព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម​ ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានសោតទស្សន៍ នៃក្រសួងព័ត័មាន។

ឯកឧត្តម​ ផុស សុវណ្បន្តថា៖ ក្មួយប្រុសរបស់ លោក ខៀវ កាញារីទ្ធនេះ មានឈ្មោះ នាវនៅ បញ្ញាពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ ដោយឡែកបើតាម ឯកឧត្តម​ គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់នៅលើ Facebook របស់ឯកឧត្តម​ថា លោក នាវនៅ បញ្ញាពិសិដ្ឋ ជាមន្រ្តីសកម្មម្នាក់របស់ក្រសួងព័ត៌មានវ័យក្មេង។ លោកបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោក នាវនៅ បញ្ញាពិសិដ្ឋ ផងដែរ៕

 

Related Articles

Back to top button
Close
Close