ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

ស្ត្រី​ម្នាក់​ផឹកស្រា​ច្រើន​ពេក​​រហូត​​គាំងបេះដូងស្លាប់ក្នុង​បន្ទប់ជួល​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៤ មីនា ២០១៧) ៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ដើរ​ផឹក​ស៊ីជាមួយ​សង្សារ និង​មិត្តភក្ដិ​ពី​មួយ​កន្លែង​ហើយ​មួយ​កន្លែង​ទៀត ​ក្រោយមក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​២​យប់​រំលងអ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៣ មីនា ២០១៧ នៅ​ចំណុច​ផ្សារ សុភមង្គល ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា  ក្រោយ​ពេល​ផឹក​នៅ​ក្នុង​ហាង​ រហូត​ស្រវឹង​រៀង​ៗ​ខ្លួន​ហើយ​ ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​កន្លែងផ្ទះ​ជួល​វិញហើយ​ ក៏​ទិញ​ស្រា​បៀរ​១​កេស​ផឹក​បន្ត​ទៀត​។ លុះដល់​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ មីនា ទើប​ដឹង​ថា ស្ត្រី​ម្នាក់​នេះ​ស្លាប់ ហើយ​យុវជន​ឈ្មោះ​រ៉ា ដែល​ជាស​ង្សា​របស់​នាង បាន​រត់គេច​ខ្លួន​បាត់​មុនគេ ដោយ​បន្សល់​ទុក​ម៉ូតូ​ម៉ាក​ឃ្លី​កមួយ​គ្រឿង ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១AQ-២៥២៥ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ សហការ​ជាមួយ​កម្លាំង​សន្តិសុខ​យាម​នៅ​ទីនោះ បាន​ចាប់ខ្លួន​យុវជន​៣​នាក់ ដែល​ជា​មិត្តភក្ដិ​សង្សា​របស់​នាង ធ្វើការ​សាកសួរ​ផង​ដែរ ព្រោះ​មានការ​សង្ស័យ​ថា នាង​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ។

​លុះ​ព្រឹក​ឡើង​ទើប​នគរបាលការិយាល័យ​បច្ចេកទេស​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ ទើប​ដឹង​ប្រាកដ​ថា នាង​ម្នាក់​នោះ​មិនមែន​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​នោះ​ទេ គឺ​ស្លាប់​ព្រោះតែ​ផឹកស្រា​ច្រើន​ពេក​ហើយ​គាំងបេះដូង ។ បន្ទាប់​មក​ទើប​ដោះ​លែង​យុវជន​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន​កាលពី​យប់​នោះ​វិញ ៕

Capturehh

Comments are closed.