គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី​២៦​ខែមីនា​ ស្លាប់​៦​នាក់​របួស​១៩​នាក់​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៧ មីនា ២០១៧) ៖ ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៧​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១៣​លើក​។​ក្នុងនោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ របួសធ្ងន់​១៤​នាក់ និង​របួសស្រាល​៥​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១៣​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​១១​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​៥​គ្រឿង រថយន្ដ​ធុន​ធំ​៥​គ្រឿង និង​អ្នក​ថ្មើរជើង​៣​នាក់​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៦​លើក​មិន​គោរព​សិទ្ធ​៤​លើក​ស្រវឹង​១​លើក និង​មិ​ប្រកាន់​ស្ដាំ​២​លើក ។​

​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រយៈពេល​២៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០១៧ មាន​ចំនួន​២៦៥​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១២៨​នាក់ របួសធ្ងន់​ចំនួន​២៤៨​នាក់ និង​រងរបួស​ស្រាល​ចំនួន​១៣៨​នាក់​៕

n

Related Articles

Back to top button
Close
Close