ប្រពន្ធជនបង្កបើកឡានបុករះធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់ បាន​ប្រាប់​មូលហេតុ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៨ មីនា ២០១៧) ៖ ​ករណីឡានបុករះធ្វើឲ្យស្លាប់ប្រជាជនស្លូតត្រង់ចំនួន ៤ នាក់ និងធ្វើឲ្យមានអ្នករបួសរហូតដល់ទៅ ១០ នាក់ ហើយខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ នៅម្តុំច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃើញរថយន្តម៉ាក់ តូយូតា ឆ្លាម បានបើកបញ្ជ្រាស់រួចទៅបុករះបងប្អូនប្រជាជនតែម្តង។

យោងតាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមិនមានជាតិអាល់កុលនោះទេ ក្រោយពេលដែលបានពិនិត្យរួចរាល់នោះ ហើយប្រពន្ធរបស់ជនបង្ក បានប្រាប់ថា ប្តីរបស់គាត់ និងគាត់ បានឈ្លោះប្រកែក ហើយមានរឿងរកាំរកុះចំនួន ៣ ថ្ងៃមកហើយ ដោយគាត់បានរៀបរាប់បន្ថែមថា ប្តីរបស់គាត់មានអារម្មណ៍រវើរវាយ និងមានវិបត្តិុផ្លូវចិត្តផងដែរ។ ហើយគាត់ពិតជាមានអារម្មណ៍តក់ស្លុតណាស់ ពេលលឺដំណឹងថាប្តីរបស់គាត់បុករះគេធ្វើឲ្យស្លាប់និងរបួសជាច្រើននាក់ដូច្នេះ។ យ៉ាងណាមិញ សមត្ថកិច្ចនៅតែមិនទាន់សួរចម្លើយជនបង្កនៅឡើយទេ៕

5

Related Articles

Back to top button
Close
Close