ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

សមត្ថកិច្ច​​អះអាងថា កូនបង្កើតលោកហុងដា រឹតកសម្លាប់ម្តាយចុង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ ឧសភា ២០១៧) ៖  ​ ​ស្ត្រី​ជា​ភរិយា​ក្រោយ​របស់​នាយ​ហុងដា តារា​កំប្លែងឈ្មោះ ស៊ឹម ច​ន្ធី ហៅ អាការ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ​ត្រូវគេ​ឃើញ​ស្លាប់​ក្នុង​ខុន​ដូរ​មួយ​នៅក្នុង​ខ័​ណ្ឌ​ដង្កោ ដោយ​សង្ស័យថា វា​ជា​ករណី​ឃាតកម្ម​។ ហេតុការណ៍​ចាប់ផ្ដើម​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៧ នៅក្នុង​បន្ទប់​ជាន់​ទី​៥ នៃ​អគារ​ខុន​ដូ កំពុង​ស្ថាបនា ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ នៅក្រោយ​ផ្សារ​សារឿន​យ៉ា​នី។

លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​​បាន​បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា​ បន្ទា​ប់​ពី​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​កម្លាំង​ជំនាញ និង​បាន​ឆែក​មើល​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​ខុន​ដូ សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​បាន​គឺ​ត្រូវជា​កូនបង្កើត​របស់លោក​ហុងដា​។ ករណីនេះ​គឺ​កូនបង្កើត​សម្លាប់​ម្តាយចុង​ខ្លួនឯង​តែ​មិនដឹង​​មូលហេតុ​អ្វី​នោះទេ ដោយ​កម្លាំង​កំពុងធ្វើការ​ស្រាវជ្រាវបន្ត​​។​

យោងតាម​អ្នកមើលការខុសត្រូវ​ខុន​ដូរ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​កូនដើម​របស់ជន​រងគ្រោះ​ដែល​គេ​ស្គាល់ឈ្មោះ អា និ​ច ភេទ​ប្រុស​អាយុ​​ប្រហែល​២០​ឆ្នាំ បាន​នាំ​សង្សារ​មកលេង​បន្ទប់​កើតហេតុ​។ ក៏ប៉ុន្តែ​មិនដឹង​មានទំនាស់​អ្វី​នោះទេ បានជា​ឈានដល់​ករណី​ឃាតកម្ម​បែបនេះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ស្វែងរក​ជនសង្ស័យ​មក​សាក​សួរ​និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

Capture

​​

Comments are closed.