កូនដើមលោក ហុង ដា ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ (មាន​វីដេអូ)

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ ឧសភា ២០១៧) ៖ ​​មុន​នេះតាម​សេចក្តីរាយការណ៍បាន​​ឱ្យ​ដឹង​ថា ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​កូនប្រុស​របស់​នាយ ​ហុង ដា បន្ទាប់​ធ្វើ​សកម្មភាព​សម្លាប់​ប្រពន្ធក្រោយ​របស់​នាយ ហុង ដា។

ជនសង្ស័យ​ដែល​ជា​កូនប្រុស​នាយ ហុង ដា ​ឈ្មោះ អា និ​ច ភេទ​ប្រុស ​អាយុ​ប្រហែល​២០​ឆ្នាំ ដែល​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​នាយ ហុង ដា នោះ​ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​ជាមួយ​នារី​ជា​សង្សារ នៅ​វិហារ​អ៊ី​ស្លា​ម ក្បែរ​វត្ត​ចាស់ ស្ថិត​នៅ​ភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧​នេះ​។ នៅ​ពេល​នេះ​ដែរ​កងកម្លាំង​រាជ​អាវុធហត្ថ​បាន​នាំ​ខ្លួន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ។

សូមបញ្ជាក់ថា ឃាតករ​វ័យក្មេង​រូបនេះ បានសម្លាប់​ឈ្មោះ ស៊ឹម ច​ន្ធី ហៅ អាការ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​ប្រពន្ធ​ទី​២ របស់​នាយ​ហុងដា តារា​កំប្លែង​ល្បីល្បាញ​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា មុខរបរ​នៅផ្ទះ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​៕

2 1 3

 

Related Articles

Back to top button
Close
Close