សម្ដេចតេជោ ៖​ អ្នក​ដំណើរ​មិន​បាន​ចាក់​វ៉ាក់​សាំង​ប្រឆាំង​កូវីដ-១៩ ចូល​មក​កម្ពុជា​ ត្រូវតែធ្វើតេស្ត និង ធ្វើចត្តាឡីស័ក៧ថ្ងៃ

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានបញ្ជាក់​ថា រាល់អ្នកដំណើរ មិនថាជនជាតិខ្មែរ ឬ ជនជាតិបរទេស ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយចង់ធ្វើដំណើរចូលមកកម្ពុជា ត្រូវតែធ្វើតេស្ត និងធ្វើចត្តាឡីស័ក៧ថ្ងៃ ផ្ទុយ​ទៅវិញ ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចហើយគឺចូលមកកម្ពុជាគឺងាយស្រួលណាស់ មិនចាំបាច់ធ្វើតេស្ត និងចត្តាឡីស័កឡើយ។

សម្ដេចតេជោបាន​ថ្លែងបញ្ជាក់បែបនេះនៅ​ក្នុងពិធីសំណេះសំណាលជាមួយក្រុមគូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិនគិតគូរពីសុខុមាលភាព និង​អាយុជីវិត​ប្រជាជនយើងឱ្យសោះ»៕

 

Related Articles

Back to top button
Close
Close