នាង ឃ្មឹ​ប ភរិយា​ទី​១ នាយ​ ហុងដា ​មាន​សភាព​ដុនដាប​ខ្លាំង​គួរ​ឲ្យ​សង្វេគ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៦ ឧសភា ២០១៧) ៖ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Keo Virakboth បាន​ចែកចាយ​លើ​បណ្ដាញ​សង្គមពី​វត្តមាន​​ភរិយា​ទី​១​របស់​នាយ ហុងដា ត្រូវបាន​គេ​ប្រទះឃើញ​នាង​ក្នុង​សភាព​ដុនដាប​ខ្លាំង​ ​និង​​រូបរាង សាច់​ឈាមខ្មៅ​ស្រអាប់​ខ្លាំង​ខុសពី​មុន​ឆ្ងាយ​ ​​ហើយ​មាន​មនុស្ស​ជាច្រើន​ចូលមក Comment សម្ដែង​ការ​អាណិត​អា​ស៊ូ និង​ចែកចាយ​បន្ត​ឲ្យ​គ្នា​រ។​
​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​សរសេរថា “​យប់​នេះ​ខ្ញុំបាទ​បាន​ជួប​អ្នកនាង ខ្មឹ​ប ប្រពន្ធដើម​លោក ហុងដា សភាព​គួរឱ្យ​អាណិត​ណាស់ រកតែ​អង្ករ​ច្រក​ឆ្នាំង​សឹង​ពុំបាន​ផង​រកលុយ​មក​មើល​កូន​ក៏​មិនបាន​ទៀត គ្មាន​លុយ​មួយ​រៀល​ទេ សូម​ពុក​ម៉ែ​បងប្អូន​មេត្តាជួយ​គាត់​ផង មើលមុខ ក៏​ដឹងថា​គាត់​គ្មាន​លុយ​ដែរ អាណិត​ណាស់ បើ​ចង់​ជួយ​គាត់​សូម​ខ​ល​មក​លេខ 097 4707724”​។​

គួរបញ្ជាក់​ថា ​ភរិយា​ទី​១​របស់​នាយ ហុងដា  ឈ្មោះ រ៉េ​ន សុធា​រី ហៅ ឃ្មឹ​ប ដើមឡើយ​គឺជា​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ និង​ជាតា​រា​កំប្លែង​ល្បីឈ្មោះ​មួយរូប​ក្នុង​ក្រុម​កំប្លែង​នាយ កុយ​។ ប៉ុន្តែ​ក្រោយ​បែក​គ្នា​ជាមួយ​នាង ហុងដា អំឡុង​ឆ្នាំ ២០១០ ជាមួយ​ព័ត៌មាន​ថា នាង​មាន​អ្នកថ្មី​នោះ ឆាកជីវិត​នាង​ផ្លាស់ប្ដូរ​ទាំងស្រុង ពិសេស​បន្ទាប់ពី​គូស្នេហ៍​ថ្មី​បាន​បោះបង់​នាង​ចោល​៕

5

 

Related Articles

Back to top button
Close
Close