ក្រុម​គ្រួសារ​ជន ​រង​គ្រោះ​ដោយ ​MH-370​ ធ្វើ​បាតុ​កម្ម​ មុខ​ស្ថាន ​ទូត​ម៉ា​ឡេ​ស៊ី ​នៅ​ប៉េកាំង ​

សារព័ត៌មាន​ Cambodia News​/

ប៉េកាំង (២៦ មិនា ២០១៤) ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នេះទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ិនហួ បានចេញ ផ្សាយ ឲ្យ​ដឹង ថាសាច់ញ្ញាតិ និងមិត្តភក្តិរបស់អ្នកដំណើរយន្ដហោះMH-370 នៅថ្ងៃអង្គារនេះ បាន ជួប ប្រជុំ​គ្នា​នៅ​មុខ ស្ថានទូតម៉ាឡេស៊ី នៃទីក្រុងប៉េកាំង ដើម្បីបង្ហាញពីកំហឹង និង ការអាក់អន់ចិត្ត របស់​ពួក​គេ​ទៅ​លើ​អាជ្ញាធរ ម៉ាឡេស៊ី ។Hong-0495

នៅក្នុងព្រឹត្តិការណ៍នោះដែរ មន្រ្តីប៉ូលិសរាប់រយនាក់ បានហាមឃាត់ ការចូលរួមរបស់ ក្រុម បាតុករ ខណៈ ដែល​ពួក​គេ​បាន​ចូល​ទៅក្នុងរបងស្ថានទូត ។ ក្រុមបាតុករភាគច្រើន បានពាក់អាវ ស “សូម​បួង​សួង​ដល់ អ្នកដំណើរMH-370 យើងបួងសួង សូមឲ្យពួកគេ បានត្រឡប់មកវិញ” ។

ក្រុមបាតុករ មួយចំនួនបានកាន់ មកជាមួយនឹងស្លាក ដែលបង្ហាញពីការអាក់អន់ចិត្ត និង ទុក្ខព្រួយ ។ “រដ្ឋា ភិបាល​ម៉ាឡេ​ស៊ី​បាននិយាយថា យើងបានរងចាំយូរ មកហើយ” ។ បាតុករខ្លះ បាន​ស្រែក​យំ​សូម​ឲ្យ ក្រុមគ្រួសាររបស់ពួកគេ ត្រឡប់មកវិញ ៕

Related Articles

Back to top button
Close
Close