អតីត​នាយករដ្ឋមន្ត្រី​ក្រិច​របួស ដោយសារ​ការផ្ទុះ​គ្រាប់បែក​លួច​បង្កប់ ក្នុង​ស្រោមសំបុត្រ

សារព័ត៌មាន​ Cambodia News/

ក្រិច​ (២៦ ឧសភា ២០១៧) ៖ សារ​ព័ត​មាន BBC បានចេញ​ផ្សាយ​ថា លោក Lucas Papademos អតីត​នាយករដ្ឋមន្ត្រី​ក្រិ​ក បាន​រងរបួស​ដោយសា​រការ​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​រប​ស់លោក សង្ស័យថា​បង្កប់​ក្នុង​ស្រោមសំបុត្រ នៅក្នុង​ក្រុង​អា​តែ​ន កាលពី​ថ្ងៃទី ២៥ ឧសភា ម្សិលមិញ។

បុរស​វ័យ ៦៩ ឆ្នាំ បាន​រងរបួស​ជើង ដៃ និង​ពោះ ប៉ុន្តែ​ស្ថានភាព​របស់លោក​ពុំ​ធ្ងន់ធ្ងរ​នោះទេ។ ចំណែក​អ្នកបើករថយន្ត​របស់​លោក ក៏បាន​រងរបួស​ផងដែរ រួមជាមួយ​នឹង​មនុស្ស​ម្នាក់ទៀត ដែល​ត្រូវគេ​ជឿជាក់ថា ជា​មន្ត្រី​ធនាគារកណ្ដាល​អឺរ៉ុប។

គ្មាន​ក្រុម​ណាមួយ​ចេញមក​ប្រកាស​អះអាង​ពី​ការបង្ក​ការ​បំផ្ទុះ​គ្រាប់បែក នៅក្នុង​ក្រុង​អា​តែ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅឡើយ​ទេ៕ ប្រភព​ BBC

3

Related Articles

Back to top button
Close
Close