ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

​ក្រោយ​មាន​​​​មនុស្ស​​ម្នាក់​​​បាន​​ស្លាប់​​នៅ​ក្នុងរោងចក្រ​ នាំ​គ្នា​​ភ័យ​​​ដួល​សន្លប់​​៤០​នាក់​​​ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០២ ឧសភា ២០១៧) ៖  ​កម្ម​ការិនី​​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​អា​ខា​សេ ហ្គា​មិន​» ​ស្ថិត​​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចំនួន​៤០​នាក់​​បាន​ដួល​សន្លប់​បន្តបន្ទាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ និង​​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា នេះ ។

ករណី​នេះ ត្រូវ​គេ​សង្ស័យ​អាច​បណ្ដាល​មក​ពី​អារម្មណ៍​ភ័យ​ខ្លាច បន្ទាប់​ពី​មានកម្ម​ការិនី​ម្នាក់​ដួល​ស្លាប់​ពេល​ចូល​បន្ទប់ទឹក នៅ​ក្នុង​រោង​ចក្រ ដោយសារ​ជម្ងឺលើសឈាម កាលពី​២​ថ្ងៃ​កន្លង​មក​នោះ ។

តាម​ប្រភព​ថា នៅ​មុន​ពេល​កើតហេតុ កម្មករ​កម្មការិនី បាន​ចូល​ទៅ​ធ្វើការ​ជា​ធម្មតា ប៉ុន្តែ​ខណៈ​ពេលធ្វើការ​បាន​ត្រឹមតែ​ជាង​១​ម៉ោង​ប៉ុណ្ណោះ ក៏​ស្រាប់តែ​មាន​អ្នក​ដួល​ជា​បន្តបន្ទាប់​គ្នា​ចំនួន​៤០​នាក់ ដែល​ពេល​នោះ បាន​បង្ក​ឲ្យ​មានការ​ច្របូកច្របល់​ពេញ​ក្នុង​រោងចក្រ ។

ពួក​គេ​មាន​អាកា​រៈ​ទន់ ដៃ​ទន់​ជើង និង​ងងឹតមុខ អស់កម្លាំង រួច​ក៏​បាន​ដួល​សន្លប់​តែ​ម្ដង ៕​

6

Comments are closed.