សេវា​កម្មប៉ះអ៊ុតជួសជុល កង់ម៉ូតូលើស្ពាន (មាន​វីដេអូ)

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៨ មិថុនា ២០១៧) ៖ បុ​រ​ម្នាក់​ហាក់ដូច​ខ្វះ​កន្លែង បាន​ទៅ​ប្រក​របរ​ប៉ះ​កង់ម៉ូតូ ធ្វើ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ប្រកប​របរ​នេះ​នៅលើ​ស្ពាន​ត្សឺ​បា​ស្សា (​អ្នក​លឿង​) តទៅទៀត ។​

​ពាក់ព័ន្ធ​ករណីនេះ​ផងដែរ លោក អ៊ាវ ចំរើន បាន​សរសេរ​បង្ហោះ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖ «​ស្រុក​លើកដែក​៖ ថ្ងៃទី​០៧.០៦.២០១៧ នគរបាល​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក បាន​ដឹកនាំ​កម្លាំង​ចុះ​អប់រំ និង​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ប្រកប​របរ​លើ​ស្ពាន ដល់​បុរស​ម្នាក់​ជាជាង​ប៉ះ​កង់​ម៉ូតូ​ម្នាក់ ដែល​បានធ្វើ​អាជីវកម្ម​នៅលើ​ស្ពាន​ត្សឺ​បា​ស្សា (​អ្នក​លឿង​) មិនតែប៉ុណ្ណោះ​បុរស​នេះ​ថែមទាំង​បាន​បាញ់ថ្នាំ​លេខ​ទូរស័ព្ទ​លើ​បង្កាន់ដៃស្ពាន​ផងដែរ​ដែល​ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ស្ពាន​។​» ៕

1

 

Related Articles

Back to top button
Close
Close