ប្រជា​ពល​រដ្ឋ ​ក្នុង​សង្កាត់ផ្សា​រដេ​ប៉ូទី១ ​ប្រទះឃើ​ញ​​គ្រាប់ ​M79​ ពីរ​គ្រាប់នៅ​មុខ​ផ្ទះ​

ក្បាលគ្រាប់ M79 ពីរគ្រាប់ ដែលប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ប្រទះឃើញនៅមុខផ្ទះ។
ក្បាលគ្រាប់ M79 ពីរគ្រាប់ ដែលប្រជាពលរដ្ឋ រស់ក្នុងសង្កាត់ផ្សារដេប៉ូទី១ ប្រទះឃើញនៅមុខផ្ទះ។

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ខែសីហា ឆ្នាំ២០១៣នេះ ក្បាលគ្រាប់ M79 ចំនួន២គ្រាប់ ត្រូវ​បាន​ម្ចាស់​ផ្ទះ ​ដែលរកស៊ី ថត​រូបក្នុង ពិធីមង្គលការ ប្រទះឃើញនៅមុខផ្ទះ ស្ថិតនៅផ្ទះលេខ៧៤អា ផ្លូវ​លេខ​១៥៦​កែងផ្លូវលេខ២២៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

អធិការនគរបាល ខណ្ឌទួលគោក លោក ហ៊ួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា ពិតជាមានការប្រទះ ឃើញក្បាលគ្រាប់ M79 មែន នៅមុខផ្ទះប្រជាពលរដ្ឋ មិនមែន ជាការដាក់បង្កៃ គ្រាប់​បែក​នោះ​ឡើយ ជាព័ត៌មានបំប៉ោង សភាពការណ៍តែប៉ុណ្ណោះនូវការលើកឡើង របស់ជនខិលខូចទាំងនេះ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលម្ចាស់ផ្ទះ មានឈ្មោះ គួន ម៉ៅ អាយុ៥៣ឆ្នាំ រកស៊ី ថតរូប នៅក្នុងពិធីមង្គលការ បានឃើញក្បាលគ្រាប់ នេះចំនួន២គ្រាប់ នៅមុខ ផ្ទះរបស់គាត់ នៅពេលដែលបើកទ្វារ កាលពីព្រឹកមិញ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន កម្លាំងនគរបាលជំនាញ និងមន្រ្តីស៊ីម៉ាក់ ចុះ​ទៅ​ពិនិត្យ​មើល នៅកន្លែងកើតហេតុផងដែរ៕ Cambodia News

 

Related Articles

Back to top button
Close
Close