ឆក់ប៉ះស្រីស្អាតចិត្តសឿងជិះម៉ូតូដេញចាប់ទាល់តែបាន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ មិថុនា ២០១៧) ៖  ចោរស្ទើភ្លើងពីរនាក់ជិះពីក្រោយ ក៏លូកយកទូរស័ព្ទពីហោប៉ៅ ស្រីស្អាតម្នាក់ជិះម៉ូតូតាមបណ្តាយផ្លូវ៥១ ត្រូវបាន ហើយព្យាយាមជិះរត់ តែត្រូវស្រីស្អាតចិត្តសឿង ជិះតាមរហូតចោរពីរនាក់នោះ ភ័យដួលម៉ូតូហើយកំលាំងសមត្ថកិច្ចនៅទីនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនបាន ម្នាក់និងរត់រួចម្នាក់ នៅត្រង់ចំណុចផ្លូវលេខ៥១ ​សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២០ ខែមិថុនា។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះលឹម ចាន់ធីតា ភេទស្រីអាយុ២១ឆ្នាំ ​ជិះម៉ូតូម៉ាកស្តុបពី ពាក់ស្លាកលេខភ្នំពេញ1FO- 77855 ត្រូវបាន​ជន​សង្ស័យធ្វើសកម្មភាពឆក់នៅតាម បណ្តោយផ្លូវកើតហេតុខាងលើ។ បន្ទាប់ពីជនសង្ស័យឆក់ទូរស័ព្ទពីជនរងគ្រោះ​ ភ្លា​មៗនោះ ត្រូវបានជនរងគ្រោះជិះដេញរហូត ដល់បណ្តោយផ្លូវ២០០ជិតវិមានឯករាជ្យ ទើបជនសង្ស័យ ដួលម៉ូតូនិងចាប់ បាន​ម្នាក់​ឈ្មោះ ពេជ្រ ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ ​ និងម្នាក់ទៀត ឈ្មោះអាយួន អ្នកបើកម៉ូតូរត់បាត់។

នារីរងគ្រោះបញ្ជាក់ថា ជនសង្ស័យម្នាក់ទៀត ដែលបានរត់បាត់នោះ ជិះម៉ូតូម៉ាកនិច ពាក់ស្លាក​លេខ កំពង់ចាម1Q 5413។ក្រោយពេលកើតហេតុ​ជនសង្ស័យ ត្រូវបានកំម្លាំងនគរបាល ខណ្ឌដូនពេញនាំយកទៅអធិការដ្ឋាន ធ្វើការសាកសួរដើម្បីសាងសំណុំរឿងដោះស្រាយតាមនីតិ​វិធីច្បាប់​៕

1 2

Related Articles

Back to top button
Close
Close