សម្តេច ​​ហ៊ុន សែន ​​ស្វាគមន៍​​ការ​ថត​​រឿង​​នៅ​​អង្គ​វត្ត​​ដែល​​នាំ​​ឲ្យ​​ពិភព​លោក​​ស្គាល់​កម្ពុជា​​កាន់​តែ​​ច្បាស់​​

​សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (២០ វិច្ចិកា ២០១៥) ៖ សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រ​កម្ពុជា​ ​កាល​ពី​ថ្ងៃទី១៩ វិច្ចិកា ម្សិល​មិញបាន​បង្ហោះសារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្លូវការ របស់​សម្តេចថា “​ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្វាគមន៍ ! រឿង Lara Croft: Tomb Raider ដែល​ថត​នៅ​អង្គរវត្ត សម្តែង​ដោយ Angelina Jolie គឺ​បាន​ធ្វើអោយ​ពិភពលោក​កាន់តែ​ស្គាល់​កម្ពុជា​”​។

Captureខ្សែភាពយន្ត Tomb Raider បាន​ចេញពីរ​វគ្គ​១​រួចមកហើយ គឺ​វគ្គ Lara Croft: Tomb Raider” នៅ​ឆ្នាំ​​២០​០១ និង​វគ្គ​២ Lara Croft Tomb Raider: The Cradle of Life នៅ​ឆ្នាំ​២០០៣ ដោយមាន Angelina Jolie ជា​តួឯក​។ Angelina Jolie ដែល​ជា​ភរិយា​តារា​សម្ដែង Brad Pitt បាន​មក​ថត​វគ្គ​១ នៃ​រឿងនេះ​នៅ​ប្រាសាទតាព្រហ្ម ប្រទេស​កម្ពុជា កា​ល​ពី​ឆ្នាំ​២០០០ ហើយ​ក្រោយមក​ក៏​បាន​យក​ក្មេងប្រុស​ម្នាក់​ពី​ប្រទេស​កម្ពុជា គឺ​Maddox យក​ទៅ​ចិញ្ចឹម​ជា​កូន​នៅ​ឆ្នាំ​២០០២​។​

ជាកា​កត់សម្គាល់ ភាពយន្ត​មួយចំនួន​ដែល​បាន​មក​ថត​នៅ​ប្រទេស​កម្ពុជា​មាន​ដូចជា​៖ រឿង Lord Jim របស់ Richard Brooks (1964), រឿង អ្នកស្រែ របស់លោកប៉ាន់ ឬ​ទ្ធី (1994), រឿង រាត្រី​មួយ​ក្រោយ​សង្គ្រាម របស់លោកប៉ាន់ ឬ​ទ្ធី (1998), រឿង Lara Croft : Tomb Raider របស់លោក Simon West (2001), រឿង ទីក្រុង​ខ្មោច របស់លោកMatt Dillon (2003), ។

បន្ទាប់មក​នៅ​ឆ្នាំ(2004) គឺ​រឿង បងប្អូន​ពីរ​នាក់ របស់លោកJean-Jacques Annaud ​, រឿង R-Point ​របស់​លោក​Su-Chang Kong (2004), រឿង Holy Lora របស់លោកBetrand Tavernier (2004), រឿង អាណាចក្រ​ខ្លា របស់​លោកGérard Marx (2005), រឿង ក្រដាស​មិនអាច​ខ្ចប់​ភ្លើង របស់លោកប៉ាន់ ឬ​ទ្ធី (2007), រឿង ទំនប់​ការពារ​មហាសមុទ្រ​ប៉ាស៊ីហ្វិក របស់លោកប៉ាន់ ឬ​ទ្ធី (2008) និង​រឿង Same same, but different របស់លោកDetlev Buck (2008)៕

Related Articles

Back to top button
Close
Close