អតី​តស​មាជិ​ក​ក្រុ​ម​ស្រ​មោចក្រ​ហម​នាង ​សៀក ​ចិន្ដា​រ៉ាវី ​រៀបការ​

Cambodia News

ភ្នំ​ពេញ​៖​ អ​តីត​​​ស​មា​ជិ​ក​​​ក្រុ​ម​​​ស្រមោ​ច​​ក្រហមនាង សៀក​ ចិន្ដា​រ៉ាវី​ ​​បាន​​រៀ​ប​អាពាហ៍ពិ​ពាហ៍ហើយកា​លពីថ្ងៃ​ទី​២២ ​ខែមិនា​ ​ឆ្នាំ​ ​២​០​១៣​ នៅមជ្ឈមណ្ឌ​លម៉ុង​ឌី​យ៉ាល់ជា​ ​មួយ​​​លោ​ក ​លី​ សេ​ង​​ហួ​ត​​ ដែ​ល​​​មិន​មែ​ន​ជា​​អ្នក​​សិ​ល្បៈ ​។​

1នេះ​ជាអា​ពាហ៍​ពិពា​ហ៍​លើ​ក​ទី​២​ហើ​យ​សម្រា​ប់អ​តីតតារាចម្រៀ​ង​រូ​បនេះ​ ប​ន្ទា​ប់​ពី​នា​ង​បានរៀបកា​រ​ម្ត​ង​រួ​ចម​ក​ហើ​យ​ ​តែ​បាន​បែក​​បាក់ទៅវិ​ញដោ​​យ​បា​នប​ន្ស​ល់​ទុ​ក​នូ​វ​ចំ​ណ​ងដៃ​កូ​នម្នាក់ដែ​ល​ប​ច្ចុ​ប្ប​ន្ន​កូន​​ម្នា​ក់​នោះ​កំ​ពុង​ស្ថិ​ត​ក្នុ​ង​កា​រ​គ្រ​ប់គ្រ​ង​រ​ប​ស់​អ​តី​ត​ស្វាមី​ដំ​បូ​ង​រ​ប​ស់​នាង​។​

​បើ​ទោះ​​​ជា​អា​ពា​​​ហ៍​ពិ​​​ពា​ហ៍​​រ​ប​ស់​នា​ងនា​ពេល​នេះ​​​ពុំ​​សូវ​​​មា​ន​​​វ​ត្ត​មា​ន​​​អ្ន​ក​​​សិ​ល្បៈ​​​ចូ​ល​​​រួ​ម​​​ ​ច្រើ​ន​​​យ៉ាង​​ណា​​​ក៏​​​ដោ​យ​តែ​​​​​​នា​ង​ សៀ​ក​ ចិ​​​ន្ដា​​រ៉ា​វី​ ​បាន​​​ស​ម្ដែង​​​ទឹ​ក​​​មុ​ខ​​ ​និ​ង​​​អារ​ម្ម​ណ៍​​​សប្បា​យ​​​រី​ក​រាយ​បិ​ទ​មាត់​មិ​ន​ជិ​ត​​ក្នុ​ង​​​ពិ​ធី​​រៀ​ប​​កា​រ​លើ​ក​ទី២​​​រ​ប​ស់​​ខ្លួ​ន​។​ ​

ក្នុ​ង​ក្តី​ស​ប្បាយ​រី​ក​រា​យអ​តី​ត​តា​រាច​ម្រៀ​ង​ក្នុ​ងក្រុ​ម​ស្រ​មោ​ច​ក្រហ​ម​រូប​នេះ​ ​បាន​ស​ម្តែ​ងនូ​វ​អំ​ណរ​គុ​ណ​ដល់​ភ្ញៀ​វ​កិត្តិ​យ​សទាំ​ង​អ​ស់​ដែល​បា​ន​ចូល​រួ​ម​ នៅ​ក្នុ​ង​ពិធី​ដ៍​មា​នអ​ត្ថ​ន័​យស​ម្រា​ប់​នា​ង​ជាលើ​ក​ទី​២នា​ពេ​ល​នេះ​។​

​ទ​ស្ស​និ​កជ​ន​មួ​យ​ចំ​នួ​ន​ប្រ​ហែ​ល​​ជា​មិ​ន​ទា​ន់​​​ភ្លេច​នៅ​ឡើ​យ​ទេ​ ​​​ចំ​ពោះ​​ក្រុ​ម​​​ស្រ​មោ​ច​​ក្រ​ហ​ម​​ដែ​ល​​​ធ្លា​ប់​​​មា​ន​​​ឈ្មោះ​​ ​ល្បី​​​ល្បា​ញ​ក្នុ​ង​​ពេ​ល​​​ក​ន្ល​ង​​ទៅ​ ​ប៉ុ​ន្តែ​​​ក្រុ​ម​​នេះ​​​បា​ន​​បែ​ក​បា​ក់​​គ្នា​ទៅ​វិ​ញ​​​នៅ​ក្នុ​ង​​​ឆ្នាំ​​២​០​០៥​។​

​ក្រោយ​ពី​សា​ង​ភាព​ល្បី​ល្បា​ញក្នុង​ពិភ​ព​សិ​ល្បះ ​​​នា​ង​ សៀ​ក​ ​ចិ​ន្ដា​​​រ៉ាវី​​ ​ត្រូ​វបា​ន​គេ​ដឹ​ង​ថា ​នា​​ងបា​ន​ជួ​បរឿ​ងអា​កុ​ស​ល្យ​មួយ​ក្នុ​ង​ជី​វិ​ត​ឯក​ជ​ន​រ​បស់​នា​ង​ ដោយ​ត្រូវ​​​ជន​​​មិ​ន​​​ស្គា​ល់​​​មុ​ខ​តា​ម​​​បា​ញ់​​ប្រ​ហា​រ​​​ផ្តា​ច់​ជីវិ​ត​ ​ក្រោយ​ពេ​ល​រូ​បនា​ង​បា​ន​ប​ដិសេ​ធ​កា​រ​សុំ​ស្រលា​ញ់​ពី​បុរ​ស​ម្នា​ក់​ដែ​លតែ​ង​តែទូ​រ​ស័​ព្ទ​ម​ក​នា​ង​ស្ទើមិ​ន​ដា​ច់​នោះ​។​

​ក្រោយ​ពី​រ​ង​កា​របា​ញ់​ប្រ​ហា​រ​នោះ​រួ​ចម​ក​ ​នា​ង​ ​សៀ​ក ​ចិ​ន្តា​រ៉ា​វី ​បា​ន​ស​ម្ងំ​លាក់​ខ្លួ​ន​ ​ដើរ​ចេ​ញ​ពី​សិ​ល្បះ​ ដើ​ម្បី​គេ​ច​ចេ​ញ​ពី​ស្រមោ​ល​ដ៏​គួ​ឲ្យ​ខ្លា​ចនេះ​។​

​យ៉ា​ង​​ណា​​​ក៏​​​ដោយ​ក្រោ​យ​ពី​រឿ​ងនេះ​បា​ន​ស្ង​ប់​ស្ងា​ត់​​នៅ​​​ក្នុ​ង​​​អំ​ឡុង​ឆ្នាំ​​​២​០​០៩​​​ ​តា​រា​ច​ម្រៀង​​​រូ​ប​​នេះ​​​បា​ន​​ប្រ​ឡូ​ក​​​ចូ​ល​​​សិល្បៈ​​​វិ​ញ​​​​នៅ​​​តាម​​​ភោជ​នី​យដ្ឋា​ន​ ​និ​ង​​តា​ម​​​រោង​​​កា​រ​ ​នានា​និ​ង​​​បង្ហា​​ញ​​វ​ត្ត​មាន​​​នៅ​​តា​ម​​​ក​ញ្ចក់​​​ទូ​រទ​ស្ស​ន៍​​ក្នុ​ង​​​ស្រុ​ក​​មួ​យ​​ចំ​នួ​ន​​ ​ក្នុ​ង​​​នាម​​​ជា​តារា​កិត្តិយ​ស​ផងដែ​រ។​

បើ​ទោះបី​ជា​កា​រចេញ​មុខជាថ្មី​​របស់នា​ងក្នុ​ង​ស​ង្វៀន​សិ​ល្បះ​ ​តែ​កេ​រ្តិ៍​​ឈ្មោះ​រប​ស់​នា​​ង​នៅ​អា​ជី​ព​មួយ​នេះ​ ​ហា​ក់​មិ​ន​សូ​វ​ជា​ទ​ទួ​ល​បា​ន​ជោ​គ​ជ័យ​ដូ​ច​ទៅ​នឹ​ង​អ្វី​​ដែ​ល​នា​ង​ធ្លា​ប់​ទទួ​ល​បា​នក្នុ​​​​​​ងពេ​ល​ជា​ស​មា​ជិ​ក​ក្នុ​ង​ក្រុ​ម​ស្រ​មោ​ច​ក្រ​ហ​ម​នោះ​ដែ​រ​។​

​នា​ង ​សៀ​ក​ ចិ​ន្ដា​​​រ៉ា​វី ​​ស្ទើ​រ​តែ​ដើរ​ចេ​ញ​ទាំ​ងស្រុ​ងពី​វិ​ស័​យ​សិ​ល្បះ​នេះ​ទៅហើ​យ​ ​ប​ន្ទា​ប់ពី​នា​ង​បា​នស​ម្ងំ​មិ​ន​បា​ន​ចេ​ញ​មុ​ខក្នុ​ង​​វិស័​យ​សិ​ល្បះ​ឲ្យ​បាន​ញឹ​ក​ញា​ប់​ដូ​ចជា​ពេ​ល​មុ​ន​ បើ​ស​ម្បី​តែ​វ​ង្សភ​ក្ត្រ​ដ៏​ស្រ​ស់​ផូរ​ផ​ង់​រ​ប​​ស់នា​ង​ធ្វើ​ឲ្យ​ទស្ស​និ​ក​ស្ទើរ​តែ​ភ្លេច​បា​ត់​ទៅ​ហើយ​នោះ​។​

​ក្រោយ​ពី​បា​ត់មុ​ខ​មួ​យ​រ​យះ​វែ​ង​នោះ​ ​ស្ងា​ត់ៗ​ស្រា​ប់​តែ​អ​តី​ត​តា​រា​ចម្រៀ​ង​រូ​​បនេះ​បា​ន​លេ​ច​មុខ​រៀ​ប​អា​ពា​ហ៍ពិ​ពា​ហ៍​ជា​លើ​កទី​២​ដ៏​គួ​ឲ្យ​ភ្ញា​ក់ផ្អើ​ល​នា​ពេ​លនេះ​៕​ ស.រ

2345

Related Articles

Back to top button
Close
Close