ស្រឹ​វឹង​ស្រា​ដើរ​ឆ្លង​ផ្លូវដែក​ត្រូវ​រថភ្លើង​កិន​ស្លាប់​ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៤ សីហា ២០១៧) ៖​ បុរស​ម្នាក់​ពេល​ស្រឹ​វឹង​ស្រា​បាន​ដើរ​ឆ្លង​ផ្លូវដែក​តែ​ត្រូវ​រថភ្លើង​បានបញ្ចប់​ជីវិត​ដោយ​បុក​និង​កិន​ខ្ទេច​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ម្តុំ​ក្រោយ​សាលា​តិច​ណូ​ក្នុង​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​មុន​កើតហេតុ​មាន​បុរស​វ័យ​ជិត​៣០​ឆ្នាំ​បាន​ផឹកស្រា​ស្រឹ​វឹង​ហើយក៏​ដើរ​ចេញពី​ផឹក​រួច​ដើរទៅ​ផ្ទះ​ឆ្លង​ផ្លូវដែក​តែ​ត្រូវ​រថភ្លើង​មកដល់​បាន​បុក​និង​កិន​ខ្ទេច​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​។​បុរសរងគ្រោះ​ដែល​ស្លាប់មាន​អាយុ​ជិត​៣០​ឆ្នាំ​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​។​ក្រោយ​កើតហេតុ​អ្នកស្លាប់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

1

 

 

Related Articles

Back to top button
Close
Close