បត់​រថយន្ត​អត់​ស៊ីញ៉ូ​ ម៉ូតូ​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​របួស​ធ្ងន់​២​នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី១៦ ធ្នូ ជនជាតិកូរ៉េ ម្នាក់បើករថ យន្តបត់ឆ្វេងអត់ស៊ីញ៉ូ ត្រូវម៉ូតូសេ១២៥ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកគូទចំហៀងខាង ឆ្វេងពីក្រោយ បណ្តាលឲ្យស្ត្រីពីរនាក់រងរបួសធ្ងន់ ស្ថិតតាមមហាវិថីព្រះនរោត្តម កែង ២៩៤ មុខមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ ជិះគ្នា២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ជាជនជាតិកូរ៉េ បើកស្របទិសគ្នា ពីត្បូងទៅជើង ជាមួយម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ជាអ្នករត់ម៉ូតូឌុប ដឹកស្រ្តី២នាក់ និងកូនស្រីអាយុ ៧ឆ្នាំ ម្នាក់ទៅផ្សារច្បារអំពៅ ខណៈ មកដល់ចំណុចខាងលើ រថយន្តបត់ឆ្វេងអត់ស៊ីញ៉ូ ធ្វើឲ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកគូទពីក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់។

ស្រ្តីរងគ្រោះរបួសធ្ងន់ អត់ស្គាល់ឈ្មោះទៅព្យាបាល នៅមន្ទីរពេទ្យជិតកន្លែងកើតហេតុ ចំណែកក្មេងស្រីរងរបួសមានឈ្មោះ ស្រីពេញ អាយុ៧ឆ្នាំ សន្លប់ និងរយះក្បាលជង្គង់ខាងឆ្វេង ម្តាយ ឈ្មោះ វណ្ណី អាយុ៤១ឆ្នាំ រងរបួសស្រាល ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយតាមច្បាប់ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close