ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

បងប្រុស​បង្កើត​​​អ្នក​នាង ​ខៀវ​ សាន​​សា​ណា ​បាញ់​​​​សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​ដោយសារ​​ប្រច័ណ្ឌ​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៨ សីហា ២០១៧) ៖ ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​ដែល​ត្រូវជា​ក្មួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ ខៀវ ​សុភ​គ្ រ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បាញ់សម្លាប់​ប្រពន្ធ រួចហើយ​បាញ់សម្លាប់​ខ្លួនឯង​នៅ​គេហដ្ឋាន ស្ថិតនៅក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ក្បែរ​បុរី​៩៩៩​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​ដែល​សម្លាប់ និង​ធ្វើអត្តឃាត​នេះ​ប្តី​ឈ្មោះ ខៀវ កា​ណែ​ល ដែលមាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ជំនួយការ​ផ្ទាល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ឈ្មោះ ខៀវ កា​ណែ​ល ត្រូវជា​កូនបង្កើត​របស់លោក ខៀវ កូ​ឡា និង​ជា​ក្មួយបង្កើត​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​ជា​បងប្រុស​បង្កើត​របស់​អ្នកនាង ខៀវ សាន​សា​ណា ពិធីការ​រិ​នី​ទូរទស្សន៍ CTN និង MYTV​។ ប្រភព​សន្និដ្ឋានថា ករណី​បាញ់ប្រហារ​នេះ កើតឡើង​ដោយសារ​លោក ប្រច័ណ្ឌ​ប្រពន្ធ​៕

1 2

Comments are closed.